សៀមរាប៖ ទីតាំងលផិតទឹកសុទ្ធមួយកន្លែង ដែលផលិតទឹកបរិសុទ្ធយីហោគីរីសិទ្ធ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីរឧស្សាហកម្មចុះបិទអាជីវកម្មជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាទីតាំងនេះមិនមានច្បាប់អនុញ្ញាត។ការចុះផ្អាកទីតាំងខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃទី03មិថុនាស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុងនិងខេត្តសៀមរាប ម្ចាស់ទីតាំងមានឈ្មោះសួន ព្រលឹង។
លោកជ្រិញ គឹមនី នាយរងការិយាល័យ នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ការចុះផ្អាកទីតាំងផលិតទឹកសុទ្ធខាងលើនេះធ្វើឡើងបន្ទាប់ពីកម្លាំងរបស់លោករកឃើញថា អាជីវកម្មមួយនេះគ្មានច្បាប់អនុញ្ញាតពីមន្ទីរជំនាញ។
ដោយឡែកលោកតុប ធឿនប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម នៃមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តសៀមរាប បានឲ្យដឹងថា ម្ចាស់ ទីតាំងអាជីវកម្មផលិតទឹកសុទ្ធនេះ បានដាក់ពាក្យសុំច្បាប់រួចរាល់ហើយ តែច្បាប់នោះមិនទាន់ធ្លាក់មក ហើយគាតក៏លួចផលិត។ ដូច្នេះតាម ច្បាប់ ខាងលោកបានសម្រេចបិទ ទីតាំងនេះជាបណ្តោះអាសន្នសិន៕ វេហាស៍