​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ ចាន់ អ៊ា​ន អគ្គ​ស្នងការរង នគរបាលជាតិ និង​ឯកឧត្តម ពេ​ជ សាវ៉ា​ន់ អភិបាលរង​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត ស្វាយរៀង

0

ខេត្តស្វាយរៀងៈឯកឧត្តមនាយឧត្តមសេនីយ៏ ចាន់ អ៊ាន អគ្គស្នងការរង នគរបាលជាតិ និងឯកឧត្តម ពេជ សាវ៉ាន់ អភិបាលរង ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៦នេះបានអព្ជើាញជាអធិបតីនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាល ខេត្ត ស្វាយរៀង ចំនួនចំនួន៦១នាក់។ដែលពិធីនេះ បាន ប្រព្រឹត្តទៅ នាសាលប្រជុំរបស់ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង។
នៅក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៏ ចាន់ អ៊ាន ក៏បាននាំមកនៅបណ្តាំផ្ញើសាក សួរសុខ ទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង នាយក រដ្ឋមន្ត្រីស្តីទី និងឯកឧត្តមនាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិដែល សម្តេច និងឯកឧត្តមតែងតែគិតគូអំពីសុខទុក្ខរបស់ នាយ នាយរងកងកំលាំងនគរបាលជាតិគ្រប់ទិសទី។
ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានមានប្រសាសន៏ លើកឡើងអំពី បព្ហាាចម្បងក៏ដូចជាទិស ដៅដែល មន្ត្រី នគរបាលគ្រប់រូបត្រូវអនុវត្តបន្តនោះ គឺការពារ រាជរដ្ឋាភិបាលស្របច្បាប់ការពារនគរកុំអោយមាន ជនមួយក្តាប់តូចមកបំពារបំពាន។នគរបាលត្រូវតែនៅមុខឈានមុននូវការអនុវត្តច្បាប់ហើយធ្វើជាគំរូ ដល់ប្រជាពលរដ្ឋគោរពវិន័យតួនាទីភារកិច្ចនិងអនុវត្តការងារ អោយបានសម្រេចគោលដៅ។ ឯកឧត្តមនាយឧត្តមសេនីយ៏ ចាន់ អ៊ាន បានមាន ប្រសាសន៏អោយដឹងទៀតថាៈ ចំពោះមន្ត្រីនគរ បាល ដែលទើបទទួលការផ្ទេរភារកិច្ច តែងតាំងមុខ តំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋនិងសង្គមហីយ ខិតខំបំរើសេវា សាធារណៈអោយបានល្អខិតខំប្រឹងប្រែងការពារកន្លែងងាយរងគ្រោះជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រៅពីនេះត្រូវដុសខាត់សមត្ថភាព ពង្រឹង ចំណេះដឹងការងាររៀនសូត្រទាំងនៅសាលាទូទៅក្តី ទាំងការអានសារព័ត៍មានជាដើមដើម្បីយើងយក ចំណេះដឹងមកអនុវត្តជាក់ស្តែងហើយមានបទពិ សោធន៏បើយើងមិនខិតខំទេគឺយើងទៅមិនទាន់សង្គមនោះឡើយ។ម្យ៉ាងទៀតត្រូវមានការសាមគ្គីភាព ទាំងក្នុងអង្គភាពនិងក្រៅអង្គភាពដែលជាកត្តាមួយ ចម្បង មិនអាចខ្វះបានហើយក៏ពុំត្រូវភ្លេច ពីគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទាំង៩ ចំណុចនោះដែរ។photo_2016-07-03_18-49-05 photo_2016-07-03_18-49-03 photo_2016-07-03_18-49-10 photo_2016-07-03_18-48-57 photo_2016-07-03_18-49-01
សូមបព្ជាាក់់ផងដែរថាៈ មន្ត្រីនគរបាលជាតិនៃស្នងការ ដ្ឋាននគរបាលខេត្តស្វាយរៀងដែលត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិនាពេលនេះមានថ្នាក់ស្នងការរង១នាក់ថ្នាក់នាយការិយាល័យ៥នាក់ថ្នាក់នាយរងការិយាល័យ១៣នាក់ថ្នាក់អធិការង៥នាក់ថ្នាក់មេបព្ជាាការង១នាក់ថ្នាក់វរៈសេនីយ៍ទោ១៨នាក់ថ្នាក់វរៈសេនីយ៍ត្រី១២នាក់ថ្នាក់អនុសេនីយ៏ ឯក ៦នាក់។