​ថវិកា​ចំនួន​២១០០​ដុល្លា​អាមេរិក សម្រាប់​ទូទាត់​ថ្លៃឈ្នួល​ជាង​សាងសង់​សាលាបឋមសិក្សា តេ​ជោ​អ​ន្ទ្រ​ង​សាមគ្គី​សែន​ជ័យ ត្រូវបាន​ប្រគល់​នៅ​ថ្ងៃទី​០២​ខែមិថុនា​នេះ​

0

 

មណ្ឌលគិរី៖ ថវិកាចំនួន២១០០ដុល្លាអាមេរិក ដែលឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភសម្រាប់ថ្លៃឈ្នួលជាងសាងសង់សាលារៀន ជាមួយប្រជាពលរដ្ឋសហគមន៍ក្រុមអន្ទ្រង កាលពីព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៦ក្នុងពិធីសម្ភោធ អាគារសាលាបឋមសិក្សា តេជោអន្ទ្រងសាមគ្គីសែនជ័យ ដែលស្ថិតនៅក្នុងក្រុមអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលចំណាយណាយថវិកាអស់ចំនួន៤ម៉ឺន១ពាន់៥០ដុល្លាអាមេរីកនាពេលថ្មីៗនេះ ត្រូវបានលោក ចាន់ ស៊ីវន ប្រធានក្រុមអន្ទ្រង ប្រគល់អោយខាងតំណាងគណៈកម្មការសាងសង់សាលារៀន កាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៦នេះ។
ថវិកាដែលឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចេញថ្លៃឈ្នួលជាងជំនួសប្រជាពលរដ្ឋសហគមន៍ក្រុមអន្ទ្រងចំនួន២១០០ដុល្លាអាមេរិក ក្នុងនោះមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឃិន ស្រេង មេបញ្ជាការប្រតិបត្តិការសឹងរងមណ្ឌលគិរីចំនួន៥០០ដុល្លាអាមេរីក លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរីចំនួន៥០០ដុល្លាអាមេរីក ។photo_2016-07-03_18-52-02
ចំណែកអ្នកតំណាងគណៈកម្មការសាងសង់សាលារៀនដែលទទួលថវិការបស់ឯកឧត្តម អភិបាលខេត្ត ទី១ ឈ្មោះ ប៉ុល សុខា ភេទប្រុស អាយុ៥៩ ឆ្នាំ ទី២ឈ្មោះ ស៊ុយ ល័ក្ខ ភេទប្រុស អាយុ៥៦ ឆ្នាំ ទី៣ ឈ្មោះ ជ័យ យេត ភេទប្រុសអាយុ៦៩ ឆ្នាំ មានទីលំនៅរស់នៅក្នុងក្រុមអន្ទ្រងដូចគ្នា ៕ដោយប៊ូស្រា