​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​សាខា​ខេត្តមណ្ឌលគិរី​បាន​នាំយក​ស៊ីម៉ង​ន៍​ចំនួន​០៣​តោន​ជា​អំណោយ​របស់​ថ្លៃថ្លា របស់​ឯកឧត្តម អ៊ឹម ឈុនលឹម និង​លោកជំទាវ ទៅ​ប្រគេន​ដល់​វត្ត​ពេជ្រ​គិរី​សុ​វណ្ណា​រាម

0

 

មណ្ឌលគិរី៖ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តមណ្ឌលគីរី បានដឹកនាំក្រុមការងារ នាំយកស៊ីម៉ងន៍ចំនួន០៣តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម អ៊ឹម ឈុនលឹម និងលោកជំទាវ ទៅប្រគេនដល់វត្តពេជ្រគិរីសុវណ្ណារាម ស្ថិតនៅក្នុងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០២ខែមិថុនា ឆ្នាំ២០១៦នេះ ។

លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថាៈ ដោយបច្ចុប្បន្ននេះ វត្តពេជ្រគិរីសុវណ្ណារាម កំពុងជូបនូវការខ្វះខាតសាងសង់នូវសម្ធិផលនានាក្នុងវត្តអារាម ទើបឯកឧត្តម អ៊ឹម ឈុនលឹម និងលោក ជំទាវ បានផ្តល់នូវស៊ីម៉ងន៍នេះ សម្រាប់វត្តយកទៅប្រើប្រាស់សាងសង់នូវអ្វីៗទៅតាមតម្រូងការចាំបាច់ក្នុងវត្តអារាម។photo_2016-07-03_18-52-55 photo_2016-07-03_18-52-49 photo_2016-07-03_18-52-45 photo_2016-07-03_18-52-40 photo_2016-07-03_18-52-35

ព្រះចៅអធិការវត្តពេជ្រគិរីសុវណ្ណារាម បានមានសង្ឃដិកាថា វត្តនេះបានកសាងសង់ឡើងតាំងពីឆ្នាំ២០០២មកម្លេះ ដោយមានការចូលរួមជាបច្ច័យពីពុទ្ធបរិស័តជិតឆ្ងាយទាំងក្នុងស្រុក និងក្រៅស្រុក ហើយបច្ចុប្បន្ននេះកំពុងសាងសង់របងវត្ត ដោយរងនូវការខ្វះខាតនូវបច្ច័យសម្រាប់សាងសង់បន្ត ព្រះចៅអធិការវត្តពេជ្រគិរីសុវណ្ណារាម សូមសំណូមពរ និងអំពាវនាវដល់ឧបាសក និងឧបាសិកា ដែលមានសទ្ធាជ្រះថ្លា មេត្តាចូលរួមចាប់មគ្គផលទៅតាមសទ្ធារៀងខ្លួន ដើម្បីអោយវត្តពេជ្រគិរីសុវណ្ណារាម បានសាងសង់របងបានរួចរាល់ជាស្ថាពរ ។

បន្ទាប់មកព្រះចៅអធិការវត្តបានថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ឹម ឈុនលឹម និងលោកជំទាវ ព្រមទាំងក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជាសាខាខេត្តមណ្អលគិរី ដែលបានប្រគេននូវស៊ីម៉ងន៍ចំនួន០៣តោនដល់វត្តពេជ្រគិរីសុវណ្ណារាម ព្រមទាំងប្រទាននូវពរជ័យសេរីសួរស្តីជួនដល់ឯកឧត្តម និងលោកជំទាវផងដែរ ៕ ដោយប៊ូស្រា