បន្ទាយមានជ័យ:ពលទាហានឈុតប៉ារ៉ាថៃយ៉ាងតិច២នាក់បានរងរបួសពេលកំពុងធ្វើសកម្មភាពបោសសម្អាតគ្រាប់មីននៅបណ្តោយព្រំដែនថៃ កម្ពុជាចំណុចចន្លោះបង្គោលព្រំដែនលេខ៣០-៣១ ក្នុងភូមិសាស្ត្រភូមិទ័ពសេរី ឃុំទ័ពស្តេច ស្រុកតាប្រាយ៉ាខេត្តស្រះកែវឈមមុខភូមិតាមាំុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង២និង១៦នាទីរសៀលកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។កន្លែងកើតហេតុនោះ ជាតំបន់ព្រំដែនមិនទាន់កំណត់ច្បាស់លាស់ ហើយប៉ូលីសកម្ពុជាធ្លាប់តវ៉ា។
មន្ត្រីយោធាកម្ពុជានិងថៃពីព្រំដែនជួរមុខបានប្រាប់ថ្ងៃទី៣មិថុនាថា :ទាហានប៉ារ៉ាថៃយ៉ាងតិច២នាក់បានរងរបួសដោយសារផ្ទុះមីនដាច់ដៃស្តាំម្ខាងនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈដែលក្រុមពួកគេទាំងនោះ កំពុងធ្វើសកម្មភាពបោសសំអាតគ្រាប់មីននៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលសីម៉ាលេខ៣០និង៣១ ។
សេចក្តីរាយការណ៍បង្លើបថា:គ្រាប់មីនដែលផ្ទុះជាប្រភេទគ្រាប់មីនស្គរ ម៉ាកk៥៨ ផលិតក្នុងប្រទេសអតីតសហភាពសូវៀត៕ដោយ:ឃិន គន្ធា