កម្លាំងគយចល័ត ចាប់រថយន្តដឹកឈើប្រណិត ១គ្រឿងពេញប្រៀប ប្រុងឆ្លងចូលប្រទេសវៀតណាម តាមច្រករបៀង

0

ខេត្តរតនគិរី៖ រថយន្ដដឹកឈើប្រណិតពេញ១គ្រឿង ម៉ាក ឡង់គ្រីស័រ ត្រូវបានកម្លាំងគយចល័ត ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះចាប់នៅក្នុងព្រៃ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ។

មន្ត្រីគយចល័តបានឲ្យដឹងទៀថា រថយន្តដឹកឈើប្រណិត១គ្រឿងពេញនេះ ប្រុងឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងភូមិភិ ប៉ុន្តែមិនទាន់ដល់គោលដៅផង ក៏ត្រូវកម្លាំងចម្រុះចាប់បានតែម្តង។image

បន្ទាប់ពីចាប់រថយន្តដឹកឈើនោះ ទាំងឈើនិងរថយន្ត ត្រូវបានយកមកថែរក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី ខណៈអ្នកបើកបររថយន្តល្មើស រត់ចូលព្រៃបាត់។image

មន្រ្តីគយចល័ត លោក ព្រាប ការ៉ាត់ បានបញ្ជាក់ថា ការចាប់ឃាត់រថយន្តនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើប្រណិតល្មើសច្បាប់ទាំងនេះ គឺជាទំនិញល្មើសច្បាប់គយ ដូច្នេះនាយកដ្ឋានគយ ត្រូវតែចាត់វិធានការ និងតម្រូវឲ្យមានការបង់ពន្ធ តាមច្បាប់របស់គយកំណត់៕ដោយ៖ យក្ស ឡោមimage