ភ្នំពេញ៖បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណះដែលពួកគាត់កំពុងជិះម៉ូតូឌុបគ្នាក៏ត្រូវរថយន្តម៉ាស្ដាបើកបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងនិងអូសម៉ូតូនៅក្រោយរថយន្តបង្កជិត៣០០ម៉ែត្រ។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺគេសង្កែតឃើញមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ.8118 បានជិះឌុបគ្នាតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB.4789 បើកបរតាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅបញ្ច្រាស់គ្នា ហើយបានបត់ចង្កូតទៅឆ្វេងដើម្បីឆ្លងទៅផ្លូវម្ខាងទៀត ដោយមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតបុកម៉ូតូដែលជិះដោយបុរសពីរនាក់ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ចំណែកឯម៉ូតូត្រូវបានគៀបជាប់នៅពីក្រោមជាមួយនិងរថយន្តបង្កអូសជិត៣០០ម៉ែត្របែកផ្កាភ្លើងពេញផ្លូវ។ ក្នុងពេល
នោះម៉ូតូរងគ្រោះបានរបួតចេញពីក្រោមរថយន្តហើយរថយន្តបង្កនោះនៅតែមិនព្រមឈប់នោះទេ និងបានបើកព្យាយាមរត់រហូតដល់ផ្លូវ៥១ កែងនិងផ្លូវ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌ
ដូនពេញ ក៏ត្រូវបានម្ចាស់រថយន្តបង្កនោះឈប់ចុះចេញពីរថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហតុ បុរសពីរនាក់ដែលជាភាគីខាងម៉ូតរងគ្រោះនោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ហើយសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកធ្វើការវាស់វែង រួចយករថយន្តបង្កនិងម៉ូតូរងគ្រោះនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ដោយ៖ជីម ភារ៉ា