ខេត្តកំពត; ព្រឹកថ្ងៃសៅរ៍ទី ០៤ ខែ មិថុនា ឆ្នាំ២០១៦ លោកជួន សុភា អភិបាលរង ស្រុកកំពង់ត្រាច រួមជាមួយលោកអនុប្រធានក្រុមការងារថ្នាក់ស្រុកនិងសមាជិកក្រុមការងារចុះជួយឃុំបឹងសាលាខាងជើងលោក ប្រធាន អនុប្រធានគណបក្សមូលដ្ឋានឃុំព្រមទាំងសមាជិកគណបក្សឃុំបឹងសាលាខាងជើង បានចូលរួមសហការធ្វើការសាងសង់ទីស្នាក់ថ្មីរបស់គណៈបក្សប្រជាជនឃុំបឹងសាលាខាងជើង ដែលមានបណ្តោយ ៧,២០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ក្រោមការ
ឧបត្ថមរបស់ក្រមការងារស្រុកចុះជួយឃុំ គណៈបក្សមូលដ្ឋានឃុំនិងសប្បុរសជនទាំងអស់ ។ ជំនួសមុខអោយលោក អ៊ុម សុីណាត ប្រធានគណបក្សស្រុកកំពង់ត្រាចនិងក្នុងនាមក្រមការងារស្រុកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះជួយឃុំ គណៈបក្សមូលដ្ឋាននិងសប្បុរជនរួមសប្បុរសជនដែលមានស្មារតីនិងទឹកចិត្តចូលួមដល់ការកសាងស្នាក់គណបក្ស ។អត្ថបទ លោកអួង វឹង