សៀមរាប៖លោកណឺ ពិន អាយុ២៧ឆ្នាំនិងអ្នកស្រីសន សុធាវីមានទីលំនៅភូមិកញ្ចន់គុយ ឃុំយាង ស្រុកពួក ខេត្តសៀមរាបបានទទូចអង្វរសុំលោកអភិបាលខេត្តសៀមរាបជួយរកយុត្តិធម៌ជូនគ្រួសារលោកផង បច្ចុប្បន្នលោកនិងភារិយាកំពុងរស់នៅផ្ទះបងស្រីឈ្មោះភី យ៉ាគ្មានមុខរបរ។ ខ្ញុំបាទជាមួយភរិយាបានទៅសុំច្បាប់ពីសាលាឃុំយាងដើម្បីបើករបរលក់បាយ, លក់ម្លូប, លក់ភេសជ្ជះក្នុងផ្ទះតែអ្នកស្រីមេឃុំមិនអនុញាត្តិឲ្យ អ្នកស្រីប្រាប់ខ្ញុំថាផ្ទះនេះបើចង់បើករបរអីត្រូវទៅសុំពីតុលាកា រ ព្រោះផ្ទះបងខ្ញុំដែលខ្ញុំបាទរស់នៅសព្វថ្ងៃនេះពីមុនមកធ្លាប់បើករបរខុសច្បាប់(ខារ៉ាអូខេ)កាលពីថ្ងៃទី០៧ខែមក្ករាឆ្នាំ២០១៦សមត្ថកិច្ចខាងនគរបាលគេមកបិតខារ៉ាអូខេហើយក៏ចាប់បងថ្លៃខ្ញុំបាទដែលជាម្ចាស់ផ្ទះបើកខារ៉ាអូខេទាំងពីរនាក់ប្តីប្រពន្ធយកទៅដាក់ពន្ធនាគាខេត្តសៀមរាបដោយចោទប្រកាន់ថារកស៊ីជួញដូរផ្លូវភេទជ្រកក្រោមផ្លាកយីហោខារ៉ាអូខេបន្សល់ទុក្ខនូវក្មេងកំព្រារតូចៗ០២នាក់ប្រុស០១ស្រី០១គ្មានអនាព្យាបាលទើបខ្ញុំនិងភរិយាមករស់នៅផ្ទះបងដើម្បីគ្រប់គ្រងក្មេងកំព្រារនេះ។ លោកណឺ ពិនបានបន្តទៀតថា៖ ចំពោះរឿងដែលអ្នកស្រីមេឃុំបានប្រាប់ថាបើចង់បើកមុខរបរនៅផ្ទះនេះត្រូវទៅសុំពីតុលាការនោះ ខ្ញុំបានទៅសួរផ្នែកព្រហ្មទាន់នៃអធិការរដ្ឋាននគរបាលស្រុកពួកហើយ ខាងព្រហ្មទាន់ឆ្លើយថា កាលដែលទៅបិទខារ៉ាអូខេនិងចាប់មនុស្សនោះគេមិនបានបិទប្រកាសហាមប្រាមមិនឲ្យបើករបររកស៊ីផ្សេងទៀតនោះទេ គេបិទតែរបរខារ៉ាអូខេប៉ុន្នោះ។ នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៦ខ្ញុំនិងភរិយាបានរៀបចំផ្ទះដើម្បីបើកមុខរបរដែលខ្ញុំបានរៀបរាប់ខាងលើ ហើយក៏បានអញ្ជើញលោកមេប៉ុស្តិ មេភូមិ ,ស្មៀនឃុំនិងញាត្តិមិត្តជិតខាងមកបិសារបាយសាមគ្គី និង ជុំរាបជូនថាផ្ទះខ្ញុំចាប់ពីថ្ងៃនេះទៅបើករបរលក់បាយ, លក់ម្ហូបនិងលក់ភេសជ្ជះ។ លុះព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៦ប្រហែលជាវេលាម៉ោង៨,៣០នាទីលោកមេប៉ុស្តិយាងមកប្រាប់ថាខាងស្រុកគេទេប្រាប់ថាស្នងការខេត្តសៀមរាបមិនឲ្យផ្ទះដែលមានបញ្ហាពីថ្ងៃមុនបើកមុខរបររកស៊ីអីទេ។ ខ្ញុំនិងភរិយាបានពិភាក្សាគ្នាថា បើគេមិនឲ្យគ្រួសារយើងបើករបរលក់ដូរបន្តិចបន្ទួចដើម្បីចិញ្ចឹមជីវិត្តនិងចិញ្ចឹមក្មួយកំព្រារ០២នាក់នោះតើយើងមានមុខរបរអី មានតែធ្វើចំណាកស្រុករកមុខរបរ ភរិយាខ្ញុំឆ្លើយថាមិនទៅទេព្រោះមើលឃើញតាមពត៌មានអ្នកចំណាកស្រុកជួបការលំបាកណាស់ ។
ពាក់ព័ន្ធនិងបញ្ហាខាងលើអ្នកសាពត៌មានខេមរាយើងបានសុំសម្ភាសន៍ជាមួយអ្នកស្រីឌុច ម៉ាលីនមេឃុំយាងតាមទួរស័ព្ទ អ្នកស្រីឆ្លើយថា៖ អ្នកស្រីមិនអនុញាត្តិឲ្យគ្រួសារនោះមើករបរក្នុងផ្ទះទេ ទាល់តែមានច្បាប់ពីតុលាការ ព្រោះអីផ្ទះនោះធ្លាប់បើករបរខុសប្បាប់ម្តងរួចទៅហើយ បើឲ្យខ្លាចលួចធ្វើរបរពីមុនទៀតព្រោះក្រុមគ្រួសារឈ្មោះភី យ៉ានេះមិនសូវគោរពច្បាប់ទេ។
ក្នុងដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ.១០២៨សព.ព្រសចុះថ្ងៃទី១១ខែមិនាឆ្នាំ២០១៦ត្រង់ចំណុច(ង)បានសរសេរថា ឈ្មោះភី យ៉ាមិនត្រូវបើកអាជីវកម្មខារ៉ាអូខេនៅនិងភូមិកញ្ចន់គុយ ឃុំយាងស្រុកពួកខេត្តសៀមរាបទៀត មិនមានក្នុងចំណុចណាដែលសរសេរថាហាមគ្រួសារនេះមិនឲ្យបើករបរផ្សេងទៀតឡើយ។ លោកណឺ ពិន និង អ្នកស្រីសន សុធាវី សំណូមពរលោកអភិបាលខេត្តនិង ឯកឧត្តអ្នកឧកញ្ញ៉ាសៀងណាំតំណាងរាស្ត្រមណ្ឌល់សៀមរាប មេត្តាជួយរកយុត្តិធម៌ជូនគ្រួសារលោកផង ព្រោះក្នុងគ្រួសារលោកអីឡូវនេះកំពុងជួបការលំបាក៕ (ដោយ ព្រំ សុខា)