កំពង់ធំ៖ នេះជាលើកទី៣ហើយ ដែលប៉ូលិសចរាចរណ៍ក្រសួង បានមកដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវ ហើយមានធ្វើឲ្យមានមនុស្សគ្រោះថ្នាក់ចំនួន៣លើក នៅក្នុងភូមិសាស្ត្រទឹកដី ខេត្តកំពង់ធំ ជាក់ស្តែងបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលជនរងគ្រោះត្រូវបានស្លាប់ ដោយសារតែការជិះម៉ូតូ ទៅបុកនិងគូថរថយន្តធនយក្យ ដែលបានឈប់នៅកណ្តាលថ្នល់ ដោយសារតែលោកអ្នកធំប៉ូលិសចរាចរណ៍ ឃាត់រថយន្តទុកកណ្តាលផ្លូវ ក្រោយពីជនរងគ្រោះបានស្លាប់ ក្រុមប៉ូលិសក្រសួងបានដក់ថយយ៉ាងប្រញ៉ាប់ បាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹលវលាម៉ោង ៥ និង៥នាទីព្រឹក ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំនុច ភូមិព្រៃភ្លូ ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើឲ្យបុរសម្នាក់បានស្លាប់ ក្រោយពីដឹកទៅដល់មន្ទីរពេទ្យ បង្អែកបារាយណ៍សន្ទុក ដែលត្រូវបានគេស្គាល់ឈ្មោះព្រហ្ម ពុទ្ធោ អាយុ៣៨ឆ្នាំ រស់នៅភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកម៉ូតូ ម៉ាកសង សេ១២៥ ពណ៍ខ្មៅ ផ្លាកលេខកំពង់ធំ 1F1177 បុករថយន្ដយីឌុប ម៉ាក HINOពីក្រោយ ក្បាលបៃតង ទ្រុងពណ៍ស ផ្លាកលេខ ភ្នំពេញ 3A 7014 បើកបរដោយឈ្មោះ ឆោម ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ សួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ករណីដែលបង្ករឲ្យមានមនុស្សស្លាប់២នាក់ហើយ ដោយសារមន្ត្រីចរាចរណ៍ក្រសួងមហាផ្ទៃបានដាក់បារាស់ហៅរថយន្តបង្កឲ្យឈប់ ទីមួយនៅផ្លូវ១០២ ក្រោយពីមានមនុស្សស្លាប់ក៏នាំគ្នាដាក់មេប្រូច ហើយនេះជាមនុស្សទី២ ដែលបានស្លាប់ដោយសារតែ មន្ត្រីនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ ដាក់បារ៉ាស់កាក់រថយន្ត នៅពេលយប់ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រមូលភស្ដុតាង ម៉ូតូនិងរថយន្ដ ទៅរក្សាទុក នៅអធិការស្រុកសន្ទុកដើម្បីចាត់វិធានការតាមច្បាប់ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ប្រជាពលរដ្ឋមានការិះគន់យ៉ាងចាស់ដៃ ទៅលើមន្ត្រីនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ ដែលនាំគ្នាដាក់បារាស់កាក់រថយន្តទាំងយប់ទាំងថ្ងៃ ដាក់បារ៉ាស់មួយយប់មួយយប់ទាល់ៗភ្លឺ ជារៀងរាល់ថ្ងៃ ហើយបានកាក់រថយន្តទាំងសងខាងផ្លូវ បណ្តាឲ្យរថយន្តតូចធំ កកស្ទះពេញផ្លូវ ធ្វើឲ្យមហាជនមានការធុញទ្រាន់យ៉ាងខ្លាំង ខណៈពេលដែល ប៉ូលិសចរាចរណ៍ក្រសួងមហាផ្ទៃ មិនបានរៀបចំសណ្តាប់ធ្លាប់ឲ្យបានល្អ បង្ករការរំខានដល់ ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវសាធារណៈ ៕