ដោយចាន់ ធី
ឧត្តរមានជ័យ៖ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិល ដឹកនាំកម្លាំងនាំយកអំណោយកាកបាទក្រហមកម្ពុជានិងថវិកា លោក ហាំង ម៉េងអភិបាលស្រុកបន្ទាយអំពិល ទៅចែកជូនដល់លោក អនុសេនីយ៍ត្រី ហ៊ាន គិត ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់រលំផ្ទះនៅភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ក្នុងនោះអំណោយរបស់លោក ហាំង ម៉េង រួមមាន អង្ករ៥០គីឡូក្រាម.ត្រីខ១យូរ.ទឹកត្រី១យូរ.ទឹកសុីអីវ១យូរ.មី២កេះនិងថវិកា៧០ម៉ឺនរៀល ព្រមទាំងអំណោយកាកបាទក្រហមកម្ពុជា មានអង្ករ២៥គីឡូក្រាម.ត្រីខ១យូរ.ទឹកត្រី១យូរ.ទឹកសុីអីវ១យូរ.មី១កេះ.ធិប១កញ្ចប់និងថវិការផ្ទាល់របស់លោក ហាំង ម៉េង អភិបាលស្រុកចំនួន១០០ដុល្លាទៀតផង៕