កោះពស់
ខេត្តព្រះសីហនុ ៖ ក្រុមសមាជិកនៅក្នុងសមាគមន៍មរណៈសង្គ្រោះ ដែលគ្រប់គ្រងដោយអាចារ្យ ស្រី ឈ្មោះ ប៉ក់ សុផល (ហៅអាហួង) ជាច្រើននាក់ បានសម្តែងនៅភាពអស់សង្ឃឹមជាខ្លាំង ក្រោយពី ពួកគេបានដឹងបានជ្រាបច្បាស់ថា សមគមន៏មួយនេះបង្កើតឡើងសំរាប់បំរើ ផល ប្រយោជន៍បុគ្គល់ ប្រើប្រាស់វិស័យសាសនាធ្វើជាខែល ផ្ទុយពីរអ្វីដែលពួកគេបានគិតកន្លងមក ហើយ សមាគមន៏មួយ នេះចាប់តាំងពីរបង្កើតមក នៅមិនទាន់មានច្បាប់អនុញាត្តិត្រឹមត្រូវនៅ ឡើយទេក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។ .អ៊ុំ ស្រីម្នាក់(សូមមិនបញចេញឈ្មោះ)ក្នុងចំណោមសមាជិកក្នុងសមាគមន៏មរណៈសង្គ្រោះ បាននិយាយ រៀបរាប់ប្រាប់ឲ្យដឹងថារូបគាត់បានចុះឈ្មោះធ្វើជាសមាជិកក្នុងសមាគមន៏មរណៈ សង្គ្រោះរបស់អាចារស្រីខាងលើនេះរយៈជាង២០ឆ្នាំមកហើយនឹងបានបង់លុយចូលក្នុងសមាគមន៏ នៅពេលមានអ្នក ស្លាប់ ជាហូរហែររហូតមក ដល់បច្ចុប្បន្ន បើគិតទៅលុយដែលរូបគាត់បាន បង់ចូលក្នុង សមាគមន៏មិន តិចជាង៤ ទៅ ៥លាន រៀលនោះទេ។ហើយបញ្ហារនេះកន្លង មកគាត់តែងតែគិតថា លុយដែល គាត់បានបង់ទាំងនោះ(ចាត់ទុកដូចប្រាក់សន្សំ)ហើយ វានឹងវិល មក រកគ្រូសារគាត់វិញនៅពេល គ្រូសារ គាត់ មានទុក(មានមនុស្សស្លាប់) ប៉ុន្តែរអ្វីៗមិនដូច ការដែលគាត់គិតនោះទេ ពីព្រោះ ដល់ពេលក្រុមគ្រូសាររបស់គាត់មាន មនុស្ស ស្លាប់ បែរជាគាត់ទទួលបានប្រាក់ឧបត្ថម្ភពីរ សមាគន៏ ត្រឹមតែ៤៨ម៉ឺនរៀលតែប៉ុណ្ណោះ ដោយចំនួន នេះបើធ្វើការព្រៀបធៀបជាមួយលុយដែលកាត់ បាន បង់កន្លងមករយៈពេលជាង២០ឆ្នាំមកនេះ ខុសគ្នាដូចមេឃនឹងដី។ អ៊ុំស្រី បានបន្តទៀតថាជាមួយ នឹង បញ្ហារ ខាងលើនេះ គាត់ហាក់ មានអរម្ភច្អែតចិត្ត រកនិយាយមិនរូចនោះទេ ពីព្រោះគិតថា នេះ ជាការចាញបោក យ៉ាង ធំសំរាប់ក្នុងមួយឆាកជីវិតរបស់គាត់។ ជាមួយគ្នានេះ អ៊ុំស្រីបាន បញ្ជាក់ថា ចាប់ពី ពេលនេះ តទៅរូបគាត់ឈប់ ចូលជាសមាជិកក្នុងសមាគមន៏មរណៈសង្គ្រោះនេះទៀត នឹងមិនចាញ់ បោក ទៀតនោះទេ ។ហើយបច្ចុប្បន្ន ដោយសារតែបែកធ្លាយរឿងអាស្រូវខាងលើនេះ សមាជិកក្នុង សមាគន៏មរណៈសង្គ្រោះរបស់ អាចារ្យស្រី ប៉ុក សុផល ហៅងាចារ្យ ហួង ចំនួនសរុប ៤០១៧នាក់ ត្រូវបានចាក់ចេញ ជាង១ពាន់នាក់ហើយ នឹងកំពង់បន្តចាក់ចេញ ជាហួរហែរផងដែរ។ ហើយ ចំពោះបញ្ហារទំនាស់ដណ្តើមគ្នាកាន់កាប់សាលាឆទា ក៏កំពុងផ្ទុះឡើងយ៉ាងក្តៅគគុក នៅមិនទាន់ ដោះស្រាយចេញនៅ ឡើយទេ ដោយសារតែ អាចារ្យស្រី ខាងលើនេះ អះអាងថា ប្លង់ទី តាំងសាលាឆទាននេះ ជាឈ្មោះរបស់ ខ្លូន ដូចនេះខ្លូនត្រូវតែមានសិទ្ធិគ្រប់គ្រង។
.លោក សាន សាម៉េន អនុប្រធានមន្ទីរធម្មកានឹងសាសនាខេត្តព្រះសីហនុ ជុំវិញ បញ្ហារនេះបានធ្វើការបញ្ជាក់ថា សមាគមន៏ មរណៈសង្គ្រោះ ដែលមាន ឈ្មោះអ្នកស្រី ប៉ក់ សុផល (ហៅងាចារ្យហួង)ជាប្រធាននេះ មានច្បាប់អនុញាត្តិ របស់ក្រសូងមហាផ្ទៃតាំងពីរឆ្នាំ១៩៨០ ជាងមកម្លេះ ហើយថ្មីនេះ លោកប្រធានមន្ទីរ ធម្មការនិងសាសនា បានតម្រូវឲ្យ លោក ស្រី ប៉ក់ សុផល ហៅអាចារ្យហួង នេះ ទៅចុះបញ្ជីរថ្មីនៅក្រសូងធម្មការនឹងសាសនា ដើម្បីឲ្យគ្រាប់ លក្ខខណ្ឌ ពីព្រោះ សមាគមន៏នេះ មានចរិក ជាសាសនា ប៉ុន្តែរត្រង់ថា លោក ស្រី ប៉ក សុផល ជាប្រធានសមាគមន៏បានចុះបញ្ជីរ ឬនៅមិនទាន់បានចុះយ៉ាងណានោះលោក មិនបានដឹង នោះទេ។ចំពោះសមាជិក ក្នុងសមាគមន៏ មរណៈសង្គ្រោះនេះ លោក សាន សាម៉េន បានបញ្ជាក់ថា មិនមានច្រើន ដូចការអះអាងខាងលើនេះទេគឺមានតែ ចំនូនប្រមាណជាង៥០០គ្រូសាតែប៉ុណ្ណោះ។ ដោយ ឡែកសំរាប់ សាលាឆទាន លោក សាន សាម៉េន ក៏បានបញ្ជាក់ផងដែរថា សាលាឆទាននេះជាដីរូមរបស់មន្ទីរ ធម្មការខេត្ត ប៉ុន្តែរ កន្លងមកជំនន់លោក សុខឡាង ជាប្រធានធម្មការ ខេត្ត បានធ្វើប្លង់កម្មសិទ្ធិដីទីតាំងដីនេះជារបស់មន្ទីរដោយ ដាក់ឈ្មោះអ្នក ស្រី ប៉ក់ សុផល ជាតំណាង។ ហើយចំពោះ បញ្ហារ ទំនាស់នៅក្នុងសាលាឆទាន លោក សានសាម៉េន បាន ទទូលស្គាល់ផងដែរថា ពិតជាមានមែន ដោយទំនាស់នេះ នៅមិនទាន់រកឃើញ ខាងណា ខុសខាងណាត្រូវនៅឡើយទេ គឺ កំពុងធ្វើការដោះស្រាយ។
.អ្វីដែលបានលើកឡើងទាំងនេះសបញ្ជាក់ឲ្យឃើញថា សមាគមន៏មរណៈសង្គ្រោះ ខាង លើនេះ រយៈពេលជាង៣០ឆ្នាំមកនេះ មានតែច្បាប់អនុញាត្តិប៉ុន្តែរមិនទាន់បានចុះបញ្ជីរឲ្យត្រឹម ត្រូវតាម លក្ខណៈច្បាប់នៅឡើងទេ។ជាមួយគ្នានេះប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសង្សឹមថា មន្ត្រីក្រសូង ធម្មការនឹង សាសនានឹងចុះមកធ្វើការរឿងនេះ ដើម្បីស្រាវជ្រាវឲ្យដឹងការពិត ជាសវាង លោក អាចារ្យស្រីរូបនេះនៅតែបន្តយក សមាគមន៏របស់ខ្លូនដែលមិនទាន់មានការចុះបញ្ជីរ ត្រឹមរត្រូវតាមផ្លូវច្បាប់ ជ្រោកក្រោមវិស័យព្រះពុទ្ធសាសនា សំរាប់បំរើផលប្រយោជន៏ បុគ្គល់ត ទៅទៀត រូមនិងបញ្ចប់នៅរាល់ការទំនាស់ក្នុងសាលាឆទានដែលកំពុងឡើង កម្តៅផងដែរ៕
ក្រោយពីបែកធ្លាយរឿងអាស្រូវរបស់លោកស្រី ប៉ក សុផល ហៅ អាចារ្យហួង ប្រធានសមាគមន៍មរណៈសង្គ្រោះក្នុងក្រុងព្រះសីហនុ មានបំណងចង់ធ្វើការគ្រប់គ្រងសាលាឆទានមួយកន្លែង ដើម្បីធ្វើការក្តោបក្តាប់រាល់ប្រាក់ចំណូលទាំងអស់ដែលបានមកពីការចូលបច្ច័យ ពីពុទ្ធ បរិស័ទទុកជាប្រយោជន៍ផ្ទាល់ខ្លួន ជាហេតុបង្ករឲ្យមានជម្លោះយ៉ាងក្តៅគគុក មិនទាន់នឹងដោះស្រាយ ចប់ផង បែរជា បែកធ្លាយ រឿងថ្មីមួយទៀត ពាក់ពន្ធ័ប្រាក់ចំណូលបានមកពីរខ្មោចក្នុងអាជីវកម្ម សមាគមន៍ មរណៈ សង្គ្រោះ ដែលគេអះអាងថា ក្នុង ខ្មោច និមួយៗ អាចារ្យស្រីរូបនេះ បាន ចំណេញមិនតិចជាង ១០លាន រៀលនោះឡើយ។
គួរបញ្ជាក់ផងដែរថាសមាគមន៏មរណៈសង្គ្រោះដែលគ្រប់គ្រងដោយអាចារ្យស្រីខាងលើនេះមានចំនួនសមាជិកចំនូនប្រមាណ៤០១៧នាក់ ហើយ ក្នុង លក្ខខណ្ឌ របស់សមាគន៏នេះ ក្នុងម្នាក់ត្រូវបង់លុយចំនួន៥០០០រៀល ទៅ១០០០០រៀល ឬ ២០០០០រៀល នៅ ពេល មាន សាច់ញាត្តិក្រុមគ្រូសារមនុស្សក្នុងសមាគមន៏មានអ្នកស្លាប់ ហើយ បើធ្វើការសរុប ប្រាក់ ចំណូលដែលប្រមូលបានក្នុងពេលមានមនុស្សស្លាប់ក្នុងម្នាក់ មិនតិចជាង ២០ទៅ៣០លានរៀលនោះទេ។ ប៉ុន្តែរអ្វី ដែលគួរឲ្យចាប់អារម្ម លុយដ៏ច្រើនទាំងនោះ សមាគមន៏ ធ្វើការបង្វិលយកទៅជួយគ្រូសារ សព វិញ ដោយ សព ខ្លះបានទទូល ៥០ម៉ឺនរៀល ខ្លះ១លានរៀល នឹងខ្លះបានច្រើន បំផុតត្រឹមចំនួន ២លានរៀល តែប៉ុណ្ណោះ ដូចនេះ បើធ្វើការព្រៀបធៀប ទៅនឹង ប្រាក់ ដែលសមាគមន៏ប្រមូលបានពី សមាជិក របស់ខ្លូនចំនូន៤០១៧នាក់ មានការខុសគ្នាឆ្ងាយ ណាស់ ដោយគេមិនដឹងថាប្រាក់ដែល នៅសេស ដ៏ច្រើនសន្ធឹកសន្ធាប់នោះ លោក ស្រី ប៉ក សុផល ហៅ អាចារ្យហួង គាត់យកទៅធ្វើអ្វី នោះទេ ។លោក តាអាចារ្យដ៏ដែលបានបន្តទៀតថា ក្នុងក្រុងព្រះ សីហនុនេះ មានអ្នកស្លាប់ក្នុង មួយ ថ្ងៃ យ៉ាងតិចបំផុត ក៏ម្នាក់ដែរ នឹងជូនកាល មានចំនូន ២ទៅ ៣ នាក់ ឯណ្ណោះក្នុងមួយថ្ងដូចនេះប្រាក់ ចំណូល ដែល អាចារ្យស្រីខាងលើទទូលបានច្រើនណាល់ រាប់មិនអស់នោះឡើយ ដោយប្រាក់ ចំណូល របៀបនេះកើតឡើងជាប្រចាំ រយៈពេលជាង ២០ឆ្នាំ មកហើយសំរាប់សមាគមន៏ មរណៈ សង្គ្រោះមួយនេះ នឹងមិនសូវមាននណាម្នាក់ចាប់ អារម្មនោះ ទេ ។ទាំងនេះគ្រាន់តែជាការរំលិកខ្លះនៅអ្វីដែលកំពង់កើតមាននៅក្នុងសមាគន៏មរណៈសង្គ្រោះដែលគ្រប់គ្រងដោយអាចារ្យស្រីខាងលើ ដើម្បីជាការចែករំលែកឲ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុបាន ជ្រាប់ជាពិសេសសមាជិកក្នុងសមាគមន៏។
.ជាមួយគ្នានេះ ក្រុមពុទ្ធបរិស័ទ ដែលជាសមាជិកក្នុងសមាគមន៍មរណៈសង្គ្រោះរបស់អាចារ្យខាងលើទូទាំងក្រុងព្រះសីហនុ ចំនួន ៤០១៧ ក្រោយពីរបានជ្រាប់ខ្លះៗនូវទង្វើមិនប្រក្រតី ដូចបានរៀបរាប់ខាងលើ ភ្លាម ក៍បានធ្វើការប្រកាសថា នឹងដាក់ញ្ញាតិ ចូលទៅរដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា តាមរយៈអគ្គនាយកដ្ឋានកិច្ចការសាសនា ដើម្បីអោយក្រសួងចុះមកពិនិត្យជាក់ស្តែង រាល់ទង្វើ មិនមានភាពប្រក្រតី ដែលលោកស្រី ប៉ក សុផល ហៅអាចារ្យ ហួង បានប្រព្រឹត្តិកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន ។
គោលបំណងនៃការខាងលនេះបានផ្តោតជាសំខាន់ទៅលើការប្រើប្រាស់សមាគមន៍មរណៈសង្គ្រោះដែល អាចារ្យរូបនេះបានបើកធ្វើអាជីវកម្មប្រមូលលុយដាក់ ហៅប៉ាវជិត ២០ ឆ្នាំមកហើយ សង្ស័យមិនទាន់មានច្បាប់អនុញ្ញាតិ្តនោះទេ ពីព្រោះសមាគមន៍មួយនេះ បើពិនិត្យមួយភ្លែត យើងគិតថាវាជារឿងល្អបំផុត សំរាប់ជនក្រីក្រ ប៉ុន្តែបើធ្វើការពិនិត្យអោយបានស៊ីជំរៅ ទើបយើងដឹងថា ផលប្រយោជន៍របស់អាចារ្យស្រីនេះក្នុងមួយឆ្នាំ ប្រមូលបានសហគមន៍ច្រើនណាស់ គឺចំនួនរាប់រយ លាន រៀលឯណ្ណោះ ។ដូចនេះសង្សឹមថា មន្ត្រីក្រសូងធម្មការនឹងសាសនានឹងចុះមកធ្វើការរឿងនេះ ដើម្បីស្រាវជ្រាវឲ្យដឹងការពិត ជាសវាង លោកអាចារ្យស្រីរូបនេះនៅតែបន្តយក សមាគមន៏របស់ខ្លូន ជ្រោក ក្រោមវិស័យ ព្រះពុទ្ធសាសនាតទៅទៀត។ លោកស្រី ប៉ក់ សុផល ហៅអាចារ្យហូង មិនអាចធ្វើការទំនាក់ទំនងបានទេនៅពេលនេះពីរព្រោះទួរសព្ទ័តេចូលអត់មានអ្នកលើក៕