វី រៈ
តាកែវ ៖ សង្វៀនជលមាន់មួយកន្លែងដែលបើកលេងជាច្រើនឆ្នាំមកហើយត្រូវបានលោក ញែម ស្រស់ អភិបាលស្រុកសំរោង ខេត្តតាកែវ បញ្ជារផ្ទាល់ទៅកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលស្រុកចុះបង្ក្រាប់ភ្លាមៗបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។ករណីចុះបង្ក្រាបទីតាំងសង្វៀនជលមាន់នេះអនុវត្តក្រោមបញ្ជារលោក ញែម ស្រស់ កាលពីវេលាម៉ោង១២និង០០ នាទីថ្ងៃត្រង់ទី០៣ ខែមិថុនា ឆ្នាំ២០១៦ ដោយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលស្រុកសំរោង ស្ថិតនៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់នោះសមត្ថកិច្ចបានរឹបអូសវត្ថុតាងមានមាន់ជល់០១ក្បាល ម៉ូតូ០៤គ្រឿង ព្រមទាំងបានដុតកំទេចសម្ភារៈទីតាំងនោះចោលថែមទៀតផង ចំណែកអ្នកមកលេងភ្នាល់រត់បាតជើងស-ព្រាតចាប់អត់បាននោះទេ។បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើឲ្យដឹងថា សង្វៀនជលមាន់នេះកើតមានលេងជាយូណាស់មកហើយគ្មានសមត្ថកិច្ចណាអើពើឬបង្ក្រាបនោះទេ ដោយពួកគាត់ដាក់ការសង្ស័យថាអាចជាករណីម្ចាស់សង្វៀននិងសមត្ថកិច្ចត្រូវដងត្រូវផ្លែគ្នាបិតភ្នែកធ្វើមិនឃើញដោយទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមកធ្វើឲ្យការអនុវត្តច្បាប់គ្មានប្រសឹទ្ធិភាព៕