លោកឈិត​សុខុន​អភិបាលខេត្តព្រះ​សីហនុ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនត្យ​ដី​បឹង​ព្រែក​ទប់​

ខេត្ត​ព្រះសីហនុ​៖​លោកឈិត​សិខុន​អភិបាលខេត្តព្រះ​សីហនុ​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​២២​ខែ​ឧសភា​ឆ្នាំ​២០១៤​នេះ​ប​នា​ដឹកនាំ​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​រូ​ម​និង​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់​ពន្ធ័​ជាច្រើន​រូប​ចុះ​ទៅ​តំបន់​បឹង​ព្រែក​ទប់​ដែល​ជា​បឹង​ស្តុប​ទឹកស្អាត​ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ​ពាក់​ន្ធ័​ការអនុវត្តន៍​លើ​

សេចក្តីសម្រេច​.​ស​.​ជ​.​ណ​លេខ​៤៩៨​ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១២​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ការ​ចេញ​ប្លង់​កម្មសិទ្ធិក៍​ដូចជា​ការចាក់​ដី​លុប​បឹង​ព្រែក​ទប់​កន្លងមក​។​
.​ខ្លឹមសារ​នែ​សេចក្តីសម្រេច​.​ស​.​ជ​.​ណ​លេខ​៤៩៨​ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១២​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ចំនូ​ន​៦​ចំណុច​សំខាន់ៗ​ដែល​តំ​រ៉ូវ​ឲ្យ​ថ្នាក់ដឹកនាំ​អជ្ញាធរខេត្ត​ព្រះសីហនុ​(​ជំនន់​លោក​ស្បោង​សា​រ៉ា​ត​)​អនុវត្តន៍​ឲ្យ​ហើយ​រូ​ចរាល់​មុន​និង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្តែង​ចំនូ​ន​៥១​គ្រូ​សារ​។​ដោយ​ក្នុង​គោល​ការ​ទាំង​៦​ចំណុច​នោះ​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​បរិស្ថាន​បឹង​ព្រែក​ទប់​និង​ការរក្សា​ការពារ​ដី​បឹង​និង​ដី​ចំណី​ជុំវិញ​បឹង​ព្រែក​ទប់​រូ​ម​និង​ការកសាង​ផ្លូវ​ពទ្ធ័ជុំវិ​ញ​បឹង​ព្រែកទ​បដែល​មាន​ទំហំ​ទទឹង​១០​ម៉ែត្រ​និង​ទុក​ដី​ចំណី​ផ្លូវ​សងខាង​(​ម្ខាង​១០​ម៉ែត្រ​)​ផងដែរ​។​
.​លោកឈិត​សុខុន​អភិបាលខេត្តព្រះ​សីហនុ​ក្នុង​ពេល​ចុះ​ទៅ​ពិនត្យ​នោះ​លោក​មិន​បាន​មានប្រសាស​ន៍​ច្រើន​ទេ​ដោយសារ​តែ​រូប​គាត់​ទើប​និង​មក​មិន​សូវ​ដឹង​រឿង​រាវ​ដី​តំបន់​បឹង​ព្រែ​ទប់​នេះ​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៍ដោយ​ជុំវិញ​បញ្ហា​នេះ​ក្រោយពី​ពិនិត្យ​រូ​ចរាល់​លោក​និង​ធ្វើ​របាយការណ៍​លំអិត​អំពើ​លទ្ធផល​ផ្ញើរ​ទៅ​ក្រ​សូង​មហាផ្ទៃ​ឲ្យបាន​ជ្រាប​ដើម្បី​ពិនិត្យ​និង​សម្រេច​។​ដោយឡែក​សំរាប់​មន្ត្រី​មន្ទីរ​ឧស្សាហ៏កម្ម​និង​សិប្បកម្ម​ខេត្តព្រះសីហនុ​មួយរូប​(​សូម​មិន​បញចេញ​ឈ្មោះ​)​បាន​ធ្វើ​ការបញ្ជាក់​ថា​ចំពោះ​គោល​ការ​ចំនូ​ន​៦​ចំណុច​សំខាន់ៗ​នែ​.​ស​.​ជ​.​ណ​លេខ​៤៩៨​ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១២​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​តំ​រ៉ូវ​ឲ្យ​ថ្នាក់ដឹកនាំ​អជ្ញាធរខេត្ត​អនុវត្ត​ន៍​នោះ​រហូត​មកដល់ពេលនេះ​គេ​មិន​ទាន់​ឃើញ​មាន​មួយ​ចំណុច​ណា​អនុវត្តន៍​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​ប៉ុន្តែរ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​បែរ​ជា​សម្រេច​ចេញ​អស់​ទៅហើយ​គ្មាន​នៅ​សេ​សល់​អ្វី​នោះទេ​។​ចំណុច​នេះ​គឺជា​ការភ្គើ​នទៅ​និងសេចក្តីសម្រេច​នែ​.​ស​.​ជ​.​ណ​លេខ​៤៩៨​ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១២​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​យ៉ាងពិត​ប្រាក​។​
.​គូរ​បញ្ជាក់ថា​លោក​សូ​សុខ​អតីតៈ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដីន​គ​រូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​កាល​រូប​គាត់​នៅ​មាន​ដំណែង​ជា​ប្រធាន​មន្ទីរ​លោក​បាន​មានប្រសាសន៍​ប្រាប់ឲ្យដឹង​ថា​ដី​ជុំវិញ​បឹង​និង​ផ្ទៃ​បឹង​ព្រែ​ទប់​មាន​ទំហំ​សរុប​ជិត​៩០​ហិកតា​ហើយ​សំរាប់​ប្រជ​ពលរដ្ឋ​ចំនូ​ន​៥១​គ្រូ​សារ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ចេញ​ប្លង់​ជូន​នោះ​មាន​ទំហំ​ជាង​១៧​ហិកតា​ស្មីរ​និង​១១០​ក្បាល់​ដី​តែប៉ុណ្ណុះ​ចំណែក​ឯ​ដី​ដែល​នៅ​សេះសល់​ក្រៅពីរ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនូ​ន​៥១​គ្រូ​សារ​ខាងលើ​គឺជា​ដី​រដ្ឋ​(​ដី​គំរប់​ទឹកភ្លៀង​)​មិន​មាន​អ្នកណា​ម្នាក់​មាន​សិទ្ធិ​យក​ដី​ទាំងនោះ​មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​បាន​នោះ​ទេ​។​ហើយ​ការចេញ​ប្លង់​កម្ម​សិទ្ធ​ទាប​សោត ក្រៅ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ពិតប្រាកដ​ចំនូ​ន​៥១​គ្រូ​សារ​ខាងលើ​ក៍​មិន​អាច ចេញ​ប្លង់​ឲ្យបាន​នោះ​ដែរ​ពី​ព្រោះ​ដី​ដែល​នៅ​សេសសល់​ទាំងនោះ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងអស់​។​.​ដោយឡែក​សំរាប់​លោក​ហ៊ុន​ភី​ដែល​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ដែល​ទើប​គេ​លើកឡើង​ជា​ប្រធាន​ថ្មី​វិញ​បាន​ធ្វើ​ការបញ្ជាក់​ផ្ទុយ​គ្នា​ដាច់ស្រឡះ​ពី​លោក​សូ​សុខ​ថា​ក្បាល់ដី​ដែល​បាន​ចុះបញ្ជីរ​រូ​ចរាល់​ដើម្បី​ចេញ​បណ្ណ័ក​ម្ម​សិទ្ទិ​មានចំនូន​ប្រមាណ​ជាង​២៥១​ក្បាល់ដី​ស្មីរ​និង​ទំហំ​ប្រមាណ​៧៨​ហិកតា​ហើយ​មកដល់ពេលនេះ​នៅក្នុង​ចំណោម​ជាង​២៥១​ក្បាល់ដី​ខាងលើ​ខាង​មន្ទីរ​ទើបតែ​ចេញ​បណ្ណ័​កាន់កាប់​បាន​មួយ​ចំនូន​ប៉ុណ្ណុះ​ហើយ​និង​ត្រៀម​ផ្តល់​ជូន​ជា​បន្ត​ទៀតរ​ហូ​តទល់​តែ​អស់​ពោលគឺ​ដី​នៅ​តំបន់​ព្រែក​ទប់​គឺ​ត្រូវ​ចេញ​បណ្ណ័​ទាំងអស់​លើកលែង​តែ​ផ្ទៃបឹ​ង​ទំហំ​១៤​ហិកតា​តែ​ប៉​ណ្ណុះ​។​ហើយ​ចំពោះ​បញ្ហារ​អំពើ​ពុករ​លូ​យ​ជុំវិញ​ការឃុឃិត​គ្នា​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​បើ​អធិការកិច្ច​របស់​ក្រ​សូ​ងក៍​ដូ​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លុយ​ចង់​ចុះមក​ពិនិត្យ​និង​ស្រាវជ្រាវ​វា​មិន​ជា​លំបាក​នោះ​ឡើយ​ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ន​ណា​ម្នាក់​ក៍​ដឹង​ច្បាស់​រឿង​រាវ​បឹង​ព្រែ​ទប់​នេះដែរ​៕​

IMG_4557 IMG_6563 IMG_6567