ពលរដ្ឋ​ផ្អើល​ទៅ​មើលរូប​ចម្លាក់​តោ​ថ្ម​បុរាណ​មួយ ដែល​ផុស​ពី​ដី​ក្បែរ​កាំជណ្តើរ​មុខ​អាស្រម​លោកយាយ​យ៉ា​ត​

0

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមានក្មេង ចាស់ ប្រុស ស្រីរាប់រយនាក់ បាននាំគ្នាផ្អើលទៅមើលចម្លាក់តោថ្មបុរាណមួយ ដែលផុសចេញពីក្នុងដី ដែលគេជឿរថាមានបារមីស័ក្កសិទ្ធ ដោយអ្នកខ្លះបួងសួងសុំសេចក្តីសុខ ខ្លះទៀតសុំឱ្យរកស៊ីមានបាន ធ្វើដំណើរតាមផ្លូវដោយសុវត្ថិភាពរូបភាព សុវណ្ណារិទ្ធ (4) ហើយក៏មានអ្នកខ្លះទៀត ទិញចេក នំ ចំណី និងយកប្រាក់ទៅដាក់ថ្វាយចម្លាក់តោថ្មមួយនោះផងដែរ ។ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង០៣និង០០នាទីរសៀលថ្ងៃទី០៣ មិថុនា ២០១៦ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្បែរជណ្តើរអាស្រមជើងភ្នំយ៉ាត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីលោកចំណាស់ម្នាក់ឈ្មោះ យាយ ម៉ៅ បានរៀបរាប់ឱ្យដឹងថា៖ ជាងមួយអាទិត្យកន្លងទៅ ប្រហែលថ្ងៃទ២២ទៅ២៣ ខែឧសភា ឆ្នាំ២០១៦ មានភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃ រូបគាត់ និងប្រជាពលរដ្ឋ៥ទៅ៦នាក់ បាននាំគ្នាទៅឈរនៅក្បែរជណ្តើរកើតហេតុខាងលើ ដោយឡើងចុះៗ ពេលនោះ ស្រាប់តែក្រឡេកឃើញថ្មនៅលើដីចាំងផ្លេកៗ មានពណ៌ដូចជាត្បូង ក៏យកដៃកាយមើល លុះបានជ្រៅបន្តិច ស្រាប់តែមានរាងជាខ្នងសត្វ ប៉ុន្តែមិនដឹងថាសត្វអ្វី ក៏នាំគ្នាកាយបន្ត ព្រមទាំងកាយបន្តដល់ជម្រៅជាងកន្លះម៉ែត្រ ស្រាប់តែឃើញមានចម្លាក់បុរាណជារូបសត្វតោ ពណ៌ខ្មៅ ប្រផះ ។ លោក យាយម៉ៅ បានបន្តទៀតថា៖ រូបចម្លាក់តោថ្មនេះមានទម្ងន់ជិត៣០គីឡូក្រាម កំពស់ប្រហែលកន្លះម៉ែត្រ ទទឹងជាង៣តឹក ,ហើយអ្នកដែលមានជំនឿរជឿរថាជាវត្ថុស័ក្កសិទ្ធ ដោយអ្នកខ្លះបួងសួងសុំសេចក្តីសុខ ខ្លះទៀតសុំឱ្យរកស៊ីមានបាន ធ្វើដំណើរតាមផ្លូវដោយសុវត្ថិភាព ហើយក៏មានអ្នកខ្លះទៀត ទិញចេក នំ ចំណី និងយកប្រាក់ទៅដាក់ថ្វាយចម្លាក់តោថ្មមួយនោះផងដែរ ។
ប្រភពព័ត៌មានពីអាជីវករ ដែលលក់ដូរជិតកន្លែងកើតហេតុ និងប្រជាពលរដ្ឋ ដែលបានឃើញឱ្យដឹងថា៖ រូបចម្លាក់តោថ្មនេះ ពិតជាថ្មស័ក្តិសិទ្ធិមែន ព្រោះបន្ទាប់ពីបន់ស្រន់ថ្ងៃម្សិលមិញ សុំឱ្យរកស៊ីចំណេញ ស្រាប់តែថ្ងៃនេះ លក់ដូរកាក់កប គួរឱ្យចាប់អារម្មណ៍ ហើយក៏បានលុយទិញគ្រឿងសំណែនយកទៅថ្វាយតោថ្មនេះតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ក៏បានយកទឹកទៅចាក់លាងពីលើតោថ្មនោះ ដើម្បីឱ្យត្រជាក់ត្រជុំ រកស៊ីធូរធារនៅ ថ្ងៃខាងមុខបន្តទៀត ។
ប្រភពបន្តទៀតថា រូបចម្លាក់តោថ្មមួយនេះ ប្រហែលជាគេសាងសង់ឡើងពីថ្មមានតម្លៃម្យ៉ាង ឬធ្វើពីសំរិទ្ធក៏មិនទាន់ដឹងច្បាស់នៅឡើយទេ ទាល់តែអ្នកជំនាញ ទើបអាចស្រាវជ្រាវ និងពិនិត្យមើលដឹងច្បាស់លាស់ ។
ប្រភពព័ត៌មានពីមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានឲ្យដឹងដែរថា៖ រូបចម្លាក់តោថ្មខាងលើ ពិតជាចម្លែកមែន លោកមន្ត្រីរូបនេះនិយាយថាមិនដឹងជាដូនតាខ្មែរយើងសាងសង់ពីអ្វីនោះឡើយ ។ ប្រភពបញ្ជាក់ថា ៖មានតែធ្វើការពិនិត្យ និងស្រាវជ្រាវនៅថ្ងៃខាងមុខទេ ទើបអាចដឹងច្បាស់ ជួនកាលក៏អាចជាថ្ម ដែលគេសង់ឡើងពីវត្ថុមានតម្លៃដែរ ៕រូបភាព សុវណ្ណារិទ្ធ (2) រូបភាព សុវណ្ណារិទ្ធ (8) រូបភាព សុវណ្ណារិទ្ធ (6) រូបភាព សុវណ្ណារិទ្ធ (5) រូបភាព សុវណ្ណារិទ្ធ (4)