ប្រជាពលរដ្ឋ​ភូមិ​ស្តុក​កប្បាស​រ៉ៃ​ប្រាក់​គ្នា​កសាង​ផ្លូវលំ​ប្រវែង​៧០០​ម៉ែត្រ​រួចហើយ​តែ​នៅសល់​ ​ស្ពានឈើ​៤​កន្លែង​ទៀត​មានការ​ទ្រុត​ទ្រោម​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ជួសជុល​ជូន​ពួកគាត់​ផង​

0

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងភុមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ បានរ៉ៃប្រាក់គ្នាជួលគ្រឿងចក្រជួសជុលផ្លូវមួយខ្សែនៅក្នុងភូមិរួចរាល់ហើយអស់ប្រាក់១១លាន៨០ម៉ឺនរៀល បន្ទាប់ពីពួកគាត់បានដាក់សំណើរទៅថ្នាក់ខេត្តជាង១ឆ្នាំគ្មានស្ថាប័នណាជួយជួសជុល1នោះ។ ឥឡូវនេះនៅសល់ស្ពា នឈើទ្រុតទ្រោមខូតខាតចំនួន៤កន្លែងទៀត ស្នើសុំក្រសួងពាក់ពន្ធ័ ពិសេសសម្តេច ហ៊ុន សែន មេត្តាជួយចុះមកពិនិត្យនិងជួសជុលជូនពួកគាត់បានប្រើប្រាស់ផង។ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងពិធីបុណ្យឆ្លងផ្លូវលំខាងលើនេះ លោក ស្រី សារុនមេភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល និងតំណាងប្រជាពលរដ្ឋនៅក្នុងភូមិបាននិយាយអោយដឹងថា៖ប្រជាពលរដ្ឋនៅក្នុងភូមិមានចំនួន១៥២គ្រួសារ ដោយសារតែជួបការលំបាកក្នុងការធ្វើដំណើរ និងដោយសារបានដាក់សំណើរទៅថ្នាក់ខេត្តសុំអោយជួយជួសជុលផ្លូវខាងលើនេះជាងមួយឆ្នាំមកហើយតែមិនបានសំរេច។ នៅពេលថ្មីៗនោះពួកគាត់បានឯកភាពគ្នារ៉ៃប្រាក់នៅក្នុងភូមិតាមគ្រួសារ និងតាមការស្ម័គ្រចិត្តបានប្រាក់៨លាន៨០ម៉ឺនរៀល ក៏បាននាំគ្នាជួយគ្រឿងចក្រជួសជុលផ្លូវមួយខ្សែនេះបាន៧០០ម មានខ្នងលើ៥ម និងបាតក្រោម៨ម ក្នុងរយះពេល១០ថ្ងៃ អស់ប្រាក់១១លាន៨០ម៉ឺនរៀល ដោយឡែក លោក លាង សេង ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត បានជួយឧបត្ថម្ភប្រាក់២លានរៀល សរុបមកគឺបានសងគេអស់១០លាលរៀលហើយ នៅជំពាក់គេ១លាន៨០ម៉ឺនរៀលទៀត។
ដោយឡែកលោកមេភូមិ និងប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ឥឡូវនេះគឺនៅសល់ផ្លូវប្រវែង២០០ម៉ែត្រទៀតមិនទាន់ជួសជុល និងស្ពានឈើចំនួន៤កន្លែងក្នុងភូមិទៀត ដែលមានការទ្រុតទ្រោមខូចខាត ស្ពានខ្លះអាចធ្វើដំណើរបានដោយថ្មើរជើងនិងកង់ម៉ូតូទាំងលំបាក គឺស្ពានទី១មានប្រវែង២៥ម , ស្ពា នទី២ប្រវែង៧ម , ស្ពានទី៣ប្រវែង១៥ម , ស្ពានទី៤ប្រវែង៤៥ម គឺស្នើសុំដល់ក្រសួងពាក់ពន្ធ័ ពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយសិក្សាជួសជុលជូនពួកគាត់ប្រើប្រាស់ដោយអនុគ្រោះផង។
លោកមេភូមិនិងប្រជាពលរដ្ឋបានបញញជាក់អោយដឹងទៀតថា៖ ផ្លូវនិងស្ពានខាងលើនេះមិនមែនតែប្រជាពលរដ្ឋក្នុងភូមិស្តុកកប្បាសជាអ្នកប្រើប្រាស់តែមួយភូមិនោះទេ គឺមានភូមិជុំវិញនេះ ក៏ត្រូវការប្រើប្រាស់ទៅមកដែរ មានភូមិបន្ទាយព្រាល ស្អង ស្រងាំទេ ទ័ពត្បែង ថ្មកែវ ស្វាយជ្រុំ ដែលសរុបមានប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារដែលបានប្រើប្រាស់ផ្លូវមួយនេះ ព្រោះថាបើគេធ្វើដំណើរតាមភូមិស្តុកកប្បាសចេញទៅផ្សារឈើនាគ គឺជិតជាងផ្លូវដែលវាងរាល់ថ្ងៃ បើធ្វើដំណើរគឺខុសពេលគ្នាជិតមួយម៉ោង ហេតុនេះហើយទើបពួកគាត់សុខចិត្តរ៉ៃប្រាក់គ្នាជួសជុលផ្លូវនេះ ដើម្បីបានប្រើប្រាស់ទាំងអស់គ្នា។
ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋក៏ស្នើសុំ លោកប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត ជួយចាក់ដីក្រហម និងជួ យអោយគ្រឿងចក្រកិនបង្ហាប់ពីលើផ្លូវលំដី សនេះផងទើបអាចប្រើប្រាស់បានយូរអង្វែងច្រើនឆ្នាំ បើមិនដូច្នោះទេនៅខែភ្លៀងខាងមុខនេះ ផ្លូវលំដី សនេះអាចនិងរលុះបាក់មួយចំនួនធំជាមិខានឡើយ៕8 10 11 12 4 2 3