ខេត្តកំពង់ឆ្នាំង ៖បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ នៅកន្លែងកើតហេតុ ដោយសារតែជិះម៉ូតូបើកវ៉ាជែងមិនផុតទៅបុករថយន្តធន់ធ្ងន់ដឹកស៊ីម៉ុងដ៍ មកពីមុខក្នុងទិសដៅច្រាស់គ្នា ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២និង៥៥នារីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ ត្រង់ចន្លោះគីឡូ ម៉ែត្រលេខ ៤៨ និងលេខ៤៩ ស្ថិតក្នុង ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ។ លោក ដួង ហុង អធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានអោយដឹងថាៈ បុរសរងគ្រោះមានឈ្មោះ អ៊ឹម សម្បត្តិ អាយុ៥៩ឆ្នាំ មានទីលំនៅ ភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ។ មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានជិៈម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C.8117 ក្នុងដំណើរពីជើងទៅត្បូង ដោយមានដឹកស្រាមួយពីដុង ចំណុះ៣០លីត្រផង ។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានបើកជែងវ៉ារថយន្ត មួយគ្រឿង តែមិនផុត ក៏ជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងដឹកស៊ីម៉ង់ដ៍ ពណ៌លឿង ពាក់ស្លាកលេខ ក.2027 ភព 3 ក្នុងដំណើរច្រាស់ទិសគ្នា មកពីមុខយ៉ាងពេញទំហឹង និងបានអូសជាច្រើនម៉ែត្រ បណ្តាលអោយ ជនរងគ្រោះស្លាប់ នៅកន្លែង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ ចំណែកសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកម៉ូតូដែលរងការខូចខាតធ្ងន់ ត្រូវបានសមត្ថ កិច្ចនគរបាលយកទៅរក្សាទុកជាមួយរថយន្តនៅកន្លែងសមត្ថកិច្ច និងសមត្ថកិច្ចតាមនិតិវិធីបានវាស់វែងកន្លែងកើតហេតុដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕