កំពង់ចាម៖ជនសង្ស័យម្នាក់ត្រូវកំលាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃខេត្តកំពង់ចាម
ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី01មិថុនាឆ្នាំ2016ពីបទរំលោភសេពសន្ធវៈលើកុមារីអាយុ8ឆ្នាំដោយយោងតាមបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះនិងរៀបចំសំណុំឯកសារតាមនិតិវិធី ។
លោក ប្រាក់សុគុណ អធិការនគរបាលស្រុកជើងព្រៃបានអោយដឹងថាវេលាម៉ោង16
ថ្ងៃទី01មិថុនា2016សមត្ថកិច្ចបានទទួលបណ្តឹងពីអ្នកស្រី ផន សុភាព អាយុ39ឆ្នាំមានទីលំ
នៅភូមិប៉ាណាឃុំសូទិព្វស្រុកជើងព្រៃខេត្តកំពង់ចាមប្តឹងពីឈ្មោះ មាន មុន្នី ហៅ ភក្តី ភេទ
ប្រុសអាយុ33ឆ្នាំនៅភូមិឃុំជាមួយគ្នាមានមុខរបរជាជាងប៉ះកង់ឡាននៅជិតសាលារៀន
ដែលបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់អ្នកស្រីឈ្មោះ«ស ព»អាយុ8ឆ្នាំកាលពីថ្ងៃ
ទី31ឧសភា2016វេលាម៉ោងប្រហែល11និង30នាទី។
កុមារីរងគ្រោះ«ស ព»បានអោយដឹងថានៅថ្ងៃទី31ឧសភា2016វេលាម៉ោងប្រហែល11
ជាងនាងបានចេញពីសាលារៀនរងចាំបងមកយកទៅផ្ទះ។នៅពេលនាងកំពុងតែរង់ចាំនេះ
នាងក៏បានទៅលេងនៅផ្ទះពូរបស់នាងឈ្មោះមុន្នីហៅភក្តីមុខរបរជាងប៉ះកង់ឡាននៅក្បែរ
សាលារៀនដែលនាងរៀនរាល់ថ្ងៃ ។
ពេលនោះពូរបស់នាង(ពូសាច់ថ្លៃ)បាននាំនាងចូលក្នុងផ្ទះហើយយកចង្អុលដៃរុកចូលក្នុងប្រដាប់ភេទរបស់នាង ។មឲបន្ទាប់មកសមត្ថកិច្ចនិងអង្គការការពារកុមារ(CPU)បាននាំឪពុកម្តាយនិងកុមារីរងគ្រោះមករាជធានីភ្នំពេញដើម្បីអោយគ្រូពេទ្យធ្វើកោសល្យវិច្ច័យប្រដាប់ភេទកុមារីរងគ្រោះឃើញថាកុមារីងគ្រោះដាច់សន្ទះព្រហ្មចារីយូរថ្ងៃមកហើយមិនមែនទើបតែដាច់នៅថ្ងៃទី31
ឧសភា2016នោះទេ ។
តាមការបញ្ជាក់របស់កុមារីរងគ្រោះបានអោយដឹងថាពូរបស់នាង(ជនសង្ស័យ)ធ្លាប់ធ្វើ
សកម្មភាពបែបនេះច្រើនដងហើយតែត្រូវពូនាងគំរាមវ៉ៃមិនអោយប្រាប់នរណាឡើយ ។
លោកអធិការបានបញ្ជាក់ថាក្រោយពេលទទួលពត៌មាននិងធ្វើការស្រាវជ្រាវពរមទាំងការបំភ្លឺរបស់កុមារីរងគ្រោះរួចមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះមានមុន្នី
ហៅភក្តីបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ចាមចាត់ការបន្ត ។,