​ឯកឧត្តម ណៅ ធួ​ក ចុះ​ប្រជុំ​ចង្អុល​ការ​ផ្ទាល់​អោយ​សមត្ថកិច្ច​ចំរុះ យកចិត្តទុកដាក់​ ​បង្ក្រាប​បទល្មើស​ក្នុង​ដែន​សមត្ថកិច្ច​អោយអស់​នៅក្នុង​រដូវ​បិត​នេសាទ​

0

ខេត្តកំពង់ឆ្នាំង៖ « ការបិតនសាទរយះពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហាជារាល់រាល់ឆ្នាំនោះ គឺដើម្បីអោយត្រីសំបូរសំរាប់ប្រជាពលរដ្ឋយើង ព្រោះថាក្នុងរយះពេលខាងលើនេះ គឺជារដូវត្រីពងកូន ។យើងធ្វើសកម្មភាពថ្ងៃនេះ បង្ហាញថា យើងបានចាត់វិធានការបង្ក្រាបបទល្មើនេសាទគ្រប់ទីកន្លែង មិនអោយកើតមាននៅក្នុងរដូវបិតនេសាទនេះឡើយ» ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រាំញ់ និងនេសាទ បានលើកឡើងបែបនេះ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលជលផល សមត្ថកិច្ចចំរុះ និងមេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នៅស្នាក់ការស ង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ ដើម្បីពង្រឹងវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទអោយបានជោគជ័យនៅក្នុងរដូវបិតនេសាទឆ្នាំនេះ។IMG_8802 IMG_8791 AA662101.Still003
លោក សោម ភិរុណ នាយខណ្ណរដ្ឋបាលជលផលកំពង់ឆ្នាំង បានរាយការណ៍អោយដឹងថា៖ តាមការណែនាំដោយផ្ទាល់ របស់ឯកឧត្តម ណៅ ធួក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោកបានដឹកនាំមន្ត្រីរដ្ឋបាលជលផលសង្កាត់ ផ្នែក និងខណ្ណ សហការជាមួយស មត្ថកិច្ចចំរុះ មានមន្ត្រីបរិស្ថាន នគរបា ល អាវុធហត្ថ សរុបចំនួន២៤នាក់ ប្រើប្រាស់កាណូតបាឡា៥គ្រឿងចុះបង្ក្រាបកំទេចចោលរបាំងសាច់អួនក្រឡាញឹកបានចំនួន៦កន្លែង ប្រវែង២៥០ម លបលូ៦មាត់ និងចាក់លែងត្រីចំនួន៥គីឡូចូលក្នុងទន្លេវិញ នៅចំណុចព្រែករ៉ី កោះក្របី និងព្រែកស្តេចក្មេង ក្នុងភូមិសាស្ត្រភូមិឆ្នុកទ្រូ ស្រុកបរិបូណ៌។ ដោយឡែកកាលពីថ្ងៃទី៣០ និងទី៣១ ខែឧសភា ថ្មីនេះនៅចំណុចខាងលើនេះនិងចំណុចជ្រោយស្លែង ជ្រោយផ្កាយ សមត្ថកិច្ចចំរុះ ក៏បានចុះបង្ក្រាបចំនួន២ដងរួចមកហើយ ដែលជាលទ្ធផលគឺ កំទេចរបាំងសាច់អួនបាន២១កន្លែង ប្រវែង១.០៣០ម បង្គោល៥៥០ដើម លបលូ២១មាត់ និងចាក់លែងត្រី២០គីឡូចូលទន្លេវិញ។
លោក សោម ភិរុណ បានអោយដឹងទៀតថា៖ នៅក្នុងខែមេសា នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ព្រៃលិ ចទឹកតំបន់៣ចំនួន១២៥ហិកតាត្រូវភ្លើងព្រៃឆេះ ហើយក្នុងពេលខាងមុខនេះខណ្ណរដ្ឋបាលជលផល មានគំរោងដាំកូនឈើព្រៃលិចទឹកចំនួន៣ពាន់ដើម នៅក្នុងតំបន់ភ្លើងព្រៃឆេះខាងលើនេះវិញ។ ដោយឡែក
នៅចុងខែឧសភា ថ្មីៗនេះ សមត្ថកិច្ចរដ្ឋបាលជលផលបង្ក្រាបចាប់បានត្រាក់ទ័រ២គ្រឿង និងមនុស្ស២នា ក់បញ្ជូនទៅតុលាការ ពីបទលួចឈូសឆាយព្រៃលិចទឹកយកដីជាកម្មសិទ្ធនៅស្រុកជលគីរី។
នៅក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តម ណៅ ធួក បានធ្វើការណែនាំដល់អាជ្ញាធរឃុំ សមត្ថកិច្ចចំរុះ
និងមន្ត្រីរដ្ឋបាលផលថា៖ ដោយមានការគិតគូរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន នៅក្នុងរដូវបិតនេ សាទនេះ សម្តេចបានអនុញ្ញាតអោយប្រជានេសាទ ដាក់មងបានប្រវែង១០០ម៉ែត្រ រាយរបាំងព្រួលដាក់លបបានប្រវែង១០ម៉ែត្រ និងអោយធ្វើប្រឺសលបនិមួយៗមានទំហំតែ៣តឹកប៉ុណ្ណោះ ។ ប៉ុន្តែមិនអនុញ្ញាតអោយធ្វើការនេសាទអូសអួន អូសម៉ាញ់ អូសឆៃរ៉ា និងអូសជន នៅក្នុងរដូវបិតនេសាទនេះឡើយ។
ឯកឧត្តមក៍បានណែនាំទៀតថា៖ នៅកន្លែងព្រៃលិចទឹកដែលត្រូវភ្លើងព្រៃឆេះ និងកន្លែងជនល្មើសកាប់ឆ្ការឈូសឆាយ ត្រូវតែចុះទៅដាក់ផ្លាកបំរាមទប់ស្កាត់ មិនអនុញ្ញាតអោយជនណាម្នាក់ យកដីនៅកន្លែងទាំងនោះមកធ្វើជាកម្មសិទ្ធឡើយ។ សមត្ថកិច្ចនិងអាជ្ញាធរត្រូវតែធ្វើជាគំរូល្អ អនុវត្តអោយបានអនសាសន៍៧ចំណុច ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដោយមិនត្រូវអោយបងប្អូនសាច់ញាតិខ្លួនប្រព្រឹត្តបទល្មើសនេសាទ ដែលជាគំរូអា ក្រក់ប៉ះពាល់ដល់ការដឹកនាំបង្ក្រាប ដូចលោកមេឃុំកំពង់ព្រះគគីរ ដែលបានបណ្តែតបណ្តោយអោយប្អូនបង្កើតជាសាច់ញាតិរបស់ខ្លួន កាប់បំផ្លាញព្រៃលិចទឹកនោះឡើយ៕