ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៤ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពិធី ដង្ហែរបុណ្យផ្កាប្រាក់មហាសាមគ្គី ចូលទីវត្តពោធិវង្សហត្ថី ហៅវត្តពោធិ ក្រោមការចូលរួម ពីសំណាក់នាយទាហាន ពលទាហាន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ព្រមទាំងលោកតា លោកយា និងសម្បុរសជន ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីបុណ្យមហាសាមគ្គី ស្ថិត នៅក្នុងភូមិ កំញ៉ាត ឃុំ ទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកគ្រូអាចារ្យ បានបញ្ជាក់អោយដឹងថា វត្តពោធិនេះ ត្រូវបានកសាងតាំងពីជំនាន់បុរាណកាល ដែលមាន អាយុជាយូរមកហើយ លុះដល់សម័យប៉ុលពត ព្រះវិហារត្រូវបានគេយកធ្វើជាឃ្លាំងស្តុប់ស្រូវ និងនៅក្នុងបរិវេណវត្តត្រូវបានប្រជាពលរដ្ឋ មកតាំងជាទីជម្រក លុះក្រោយមក កុដ្ឋិនិងអាគារដែលធ្វើអំពីឈើទាំង ប៉ុន្មានត្រូវបានរុះរើយកមកធ្វើជាស្ពាន សម្រាប់ឆ្លងទៅវិញ លុះក្រោយសម័យ៣ឆ្នាំ៨ខែ ២០ថ្ងៃ បានបន្សស់ តែតួព្រះវិហារតែមួយគត់ និងមានសភាពចាស់ទ្រុឌទ្រម ស្ទើតែបាក់ទាំងស្រុង ។
លោកគ្រូអាចារ្យបាន បន្តថាដល់សម័យនេះ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ឲ្យមានការលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគ្រប់គ្រប់ដោយសុខសន្តិភាព ពុទ្ធចក្រ និងអាណាចក្រដើរទទឹមគ្នាឈានទៅរកភាពរីកចម្រើន និងត្រូវបានកសាងវត្តពោធិវង្សហត្ថីនេះ ឡើងវិញ ក្រោមការគាំទ្រ ឧបត្ថម្ភពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ពុទ្ធបរិស័ត ចំណុះជើងវត្ត និងសម្បុរសជនជិតឆ្ងាយ ទើបវត្តនេះទទួលបាននូវការអភិឌ្ឍន៍ រីចម្រើន ដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ អាគាចាស់ៗជាច្រើនខ្នង និងត្រូវបានជួសជុកជាបន្តបន្ទាប់ ។
នៃឳកាសនោះ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹកបាន មានប្រសាសន៍ថា នេះជាកំលាំងមនុស្សធម៌ដ៏ល្អប្រពៃ សម្រាប់រួមគ្នាកសាងព្រះវិហារ តាមរយះធ្វើបុណ្យផ្កាប្រាក់ ដោយកំលាំងចំណុះ ឲ្យតំបន់សឹករងកំពង់ធំ បានរួមគ្នាធ្វើបុណ្យជារៀងរាល់ឆ្នាំ ដើម្បីរំដោះនូវអុបបទ្រុបចង្រៃ និងសុំសេចក្តីសុខ សេចក្តីចំរើន មានដល់អង្គភាព តំបន់សឹក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ជាពិសេសព្រះពុទ្ធសាសនា គឺជា ស្រែបុណ្យរបស់ពុទ្ធបរិស័ទ្ធទាំងអស់ និងជាមជ្ឍមណ្ឌល
សម្រាប់ ជួបជុំ អប់រំទាំងផ្លូវចិត្ត និងផ្លូវកាយ ឲ្យក្លាយទៅជាថ្នាក់ដឹកនាំល្អ ជាមនុស្សល្អ ជាពលរដ្ឋល្អ ជាកូនល្អ ប្រកបដោយព្រហ្មវិហារធម៌ ស្គាស់ចាស់ទុំ ទើបប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បាន យកចិត្តទុកដាក់បំផុតលើវិស័យព្រះពុទ្ធសាសនា ក្នុងឳកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី បានប្រគេន បច្ឆ័យប្រមាណជាង៨លានរៀល ដល់ព្រះចៅអធិការវត្តសម្រាប់ កសាងនិងជួសជុល វត្តពោធិ ។