ខេត្តព្រះសីហនុ៖ រហូតមកដល់ពេលនេះរយៈជាង២ខែកន្លងមកហើយ ថៅកែផ្ទះ សំណាក់ (ជីប៊ី ធី)ពាក់ពន្ធ័ការចាក់ដីរំលោភយកដីអូរប្រវែងប្រមាណ៧ម៉ែត្រត្រង់ចំណុចតំបន់ស្រែត្រកូនស្ថិតនៅក្នុងសង្កាត់ លេខ៤ ជាប់ប្រំប្រទល់សង្កាត់ លេខ២ នោះ នៅមិនទាន់បានកាយចេញ វិញតាម បទបញ្ជារ របស់អាជ្ញាធរខេត្តនៅឡើយនោះទេ ។ចំណុចនេះអាចបញ្ជាក់បានថាថៅកែផ្ទះសំណាក់( ជីប៊ី ធី) ហាក់ មិនមានការខ្វាយខ្វល់ជាមួយនឹងវិធានការអនុវត្តន៍ច្បាប់របស់ អាជ្ញាធរខេត្តអ្វីបន្តិចនោះទេ។
.ជុំវិញបញ្ហារខាងលើនេះ បើយោងតាមប្រភពពត៏មានពីរមន្ត្រី សាលាក្រុងព្រះសីហនុ ម្នាក់ ដែលអាចយកជាការបានលូចបង្ហើបប្រាប់ឲ្យដឹងថាថៅកែផ្ទះសំណាក់(ជីប៊ីធី)ដូចជាមិនមានបំណង់កាយដីដែលខ្លូនបានចាក់ចូលអូរប្រវែង៧ម៉ែត្រនោះចេញវិញតាមបទបញ្ជាររបស់សាលាខេត្តនោះទេ គឺគេគ្រាន់តែ ធ្វើការកាត់ បង្គោលថ្ម ដែលបោះនៅចំកណ្តាលអូរ មួយ ចំនួនតែប៉ុណ្ណោះ ហើយចំពោះ ដី ដែលបានចាក់រូចហើយនោះ គេមានបំណង់ ចង់យកធ្វើជាផ្លូវ សំរាប់ ចេញចូលដីរបស់ខ្លូន។ ដោយ បញ្ហារនេះ ត្រូវបានគេអះអាងថា ថៅកែ ផ្ទះសំណាក់(ជីប៊ីធី)កំពុងរត់ការ សុំទៅអាជ្ញាធរក្រុង ខេត្ត នឹងមន្ត្រីជំនាញសុរិយោដី ប៉ុន្តែរត្រង់ថាសុំបានឬមិនបានយ៉ាងណានោះនៅ មិនទាន់ដឹងនោះទេ។
. លោក លី វ៉ាន់ដា អភិបាលរងក្រុងព្រះសីហនុ បានបញ្ជាក់ថាចំពោះដីដែល ថៅកែ ផ្ទះ សំណាក់(ជីប៊ីធី)ចាក់ដីលុបអូរខាងលើនេះ មិនមានបញ្ហរផ្សេង ក្រៅពីរការកាយចេញនោះទេ គឺត្រូវតែ កាយចេញ តាមការកំណត់របស់មន្ត្រីជំនាញ ដែលធ្វើការវាស់វែងរូចដើម្បីឲ្យស្ថានភាពផ្ទៃអូរ ធំ ទូលាយឡើងវិញសំរាប់ ទឹកហូរចេញចូល មិនមានការកកស្ទះ ជាពិសេសគឺរដូវវស្សានែតែម្តង។ ហើយចំពោះបញ្ហរនេះបើចៅកែផ្ទះសំណាក់(ជីប៊ីធី)មិនព្រមអនុវត្តន៍តាម គឺប្រឈមនឹងផ្លូវច្បាប់ហើយ គេចមិនផុតនោះទេ។
.លោក នូន ប៉ុក ប្រធានមន្ត្រីរៀបចំដែនដី ជុំវិញបញ្ហារខាងលើនេះមិនអាចសុំការបំភ្លឺបានទេ ប៉ុន្តែរ កន្លងមកលោកតែងតែនិយាយ ដោយប្រកាន់ជំហរយ៉ាងប្រាកដប្រជាថា ពាក់ពន្ធ័នឹងជំនាញ របស់ លោកមិនអនុញាត្តិបុគ្គល់ណាម្នាក់ អនុវត្តន៍ផ្ទុយពីរផ្លូវច្បាប់នោះទេ ដូចជាការចាក់ដីរំលោភ លើអូរ ឬ ក៏សាងសង់សំណង់ផ្សេងៗ រំលោភលើដីអូរ រំលោភលើដីផ្លូវសាធារណៈរបស់រដ្ឋ ។ហើយ ចំពោះវិធានការផ្លូវច្បាប់ បើពិនិត្យឃើញថា បុគ្គល់ណាម្នាក់ មានការពាក់ពន្ធ័ដូចករណីខាងលើ នោះ បុគ្គល់ នោះត្រូវតែទទូលខុសត្រូវដោយខ្លូនឯង តែបើមិនអញ្ចឹងទេនោះ បុគ្គល់នោះប្រឈមនឹងផ្លូវ ច្បាប់គេចមិនរូចនោះទេ ដូចនេះ សូមឲ្យមានការយល់ដឹងនឹងគោរពច្បាប់ទាំងអស់គ្នា ផង។
.គួររំលិកផងដែថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឲ្យតែដល់រដូវវស្សារ ឈានចូលមកដល់ ទីក្រុង ព្រះសីហនុទាំងមួល ស្ទើរគ្រប់ទីកន្លែងតែងតែមានទឹកកកស្ទះ ហូរកាត់លើផ្លូវ នឹងលំនៅដ្ឋាន ប្រជា ពលរដ្ឋខ្លះដែលនៅជាប់នឹងដីអូរ ត្រូវទឹកជន់លិច ជាប្រចាំនៅពេលមានភ្លៀងធ្លាក់បង្ករការលំបាក គ្រប់បែបយ៉ាង។ជុំវិញការកកស្ទះទឹកហូរមិនដូចនេះត្រូវបានប្រជាពលរដ្ឋក្រុងព្រះសីហនុ លើកឡើង ថា នៅពេលមានភ្លៀងធ្លាក់ទឹកហូរមិនទាន់បែបនេះ ដោយសារតែដីអូរសំខាន់ៗមួយចំនួនធំដែលជា អូរប្រឡាយ មេសំរាប់បង្ហូររំដោះទឹកក្នុងពេលមានភ្លៀងធ្លាក់ ត្រូវបានគេឃុបឃិតគ្នាចាក់ដី លុបវាទី យកធ្វើជាកម្មសិទ្ធិឯកជនស្ទើរអស់ទៅហើយ ជាសក់ស្តែងដូចជាអូរប្រឡាយមេ តំបន់ក្បែរក្លឹបកម្សាន្ត (អិលវី).អូរតំបន់ស្ពានអូរសំអាត .អូរតំបន់ អូរមួយ និងអូរតំបន់ស្រែត្រកូនជាដើម ហើយអូរក្រៅពីរនេះ មួយចំនួនបានបាត់អត្តសញ្ញាណអស់ទៅហើយ ដោយសារតែការចាក់ដីលុប។ អ្វីដែលបានលើ ឡើង ខាងលើនេះ គឺជាបញ្ជាក់ឲ្យឃើញច្បាប់ពីរទង្វើ មិនទទួលខុសត្រូវក្នុងការអនុវត្តន៍ច្បាប់ រាប់ពីរ អាជ្ញាធរមួយដ្ឋាន រូមនឹងមន្ត្រីជំនាញពាក់ពន្ធ័ ពីរថ្នាក់ក្រុង រហូតដល់ខេត្តតែម្តង៕