កំពង់ធំ =ជារៀងរាល់ថ្ងៃកម្មករប្រមាណជាង 30នាក់ដែលបំរើការនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច តេពីអាក្រូ ចូលកាប់បំផ្លាញព្រៃសហគមន៌ជាំធ្លកដោយមានការបើកដៃពីលោក គង់ ឈាង ដែលកន្លងមកតែងតែតាំងខ្លួនជាអធិរាជប្រធានសហគមន៌ មិនដែលស្តាប់ នីងគោរពប្រធានមន្ទីរបរិស្ថាន ប្រធានតំបន់ការពារដែនព្រៃបឹងពែរ អាជ្ញាធរស្រុក អាជ្ញាធរឃុំ នៅក្នុងស្រុកសណ្តាន់ទេ ធ្វើអ្វីគិតតែ ប្រយោជន៌ផ្ទាល់ខ្លួនដោយមិនគិតពីការបាត់បង់ព្រៃសហគមន៌ដ៌មានតំលៃរបស់បងប្អូនជនជាតិដើមភាគតិចគួយ ដែលធ្លាប់តែអាស្រ័យផលសំរាប់ជីវភាពរស់នៅក្នុងព្រៃនោះឡើយ។តាមប្រភពពត័មានពីមន្ដ្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថា កាលពីថ្ងៃទី28ខែឧសភាឆ្នាំ2016កន្លងមក បានជួបនិងសកម្មភាព កម្មកររាប់សិបនាក់កំពុងតែកាប់ឈើនិងដឹកជញ្ជូនឈើចេញពីដែនសហគមន៌ ជាំធ្លក រាប់រយដើម ។ ជួនពេលដែលលោក ឡង់គឺសឹង អភិបាលស្រុកសណ្តាន់ ព្រមទាំងសហការីអមដំណើរដោយលោកមេឃុំ ងន ចុះទៅពិនិត្យអណ្តូងទឹក ដែលបានធ្វើចែកជូនប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់នៅភូមិក្បិត ចង្អូរខ្នារ ឃុំ ងន ក្រោយមកលោកអភិបាលស្រុកបានសួរនាំកម្មករ ទាំងនោះ ដោយពួកគាត់និយាយថា ការកាប់បំផ្លាញកូនឈើនេះបានរយះពេល2ថ្ងៃហើយ ម្សិលកាប់បាន600ដើម ហើយថ្ងៃនេះ មេការក្រុមហ៊ុន ដាក់ផែនការក្នុងម្នាក់ 20ដើម គ្នាគាត់មាន33នាក់ មួយព្រឹកនេះកាប់បានប្រហែល 400ដើមហើយ។
ពួកកម្មករទាំងនោះបាន អង្វរកុំធ្វើបាប រឺចាប់គាត់អីពួកគាត់ស៊ីឈ្នួលអោយក្រុមហ៊ុនទេ ដោយឃើញស្ថានភាពនេះ លោកអភិបាលស្រុក បានអោយលោកមេឃុំ ងន ហៅប្រធានសហគមន៌ឈ្មោះ គង់ ឈាង មកសួរនាំ លោកប្រធានដ៌មហិមាគ្រាន់តែនិយាយថា គាត់មិនដឹងផង ការងារគាត់មិនមែនខ្លាំមើលគ្រប់ពេលទេ ហើយឃុំម៉េចមិនមើលផង? ក្រោយមក លោកអភិបាលស្រុកបាន ដាក់ផែនការអោយកំលាំងឃុំ និងបុស្តិនគរបាល ព្រមទាំង សហគមន៌ រឹបអូសវត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការសហគមន៌អោយបានល្អ ព្រមទាំងអោយធ្វើរបាយការណ៌អោយអាជ្ញាធរឃុំ និងស្រុកអោយបានច្បាស់ អំពីទំហំនៃការបំផ្លាញ និងឈើដែលបានកាប់ ហើយកោះហៅក្រុមហ៊ុនមកដោះស្រាយ រហូតមកដល់ពេលនេះអាជ្ញាធរឃុំ និងស្រុក មិនទាន់ទទួលរបាយការណ៌ផង ស្រាប់តែលោក គង់ ឈាងបានដោះលែង វត្ថុតាង ដែលមាន ត្រាក់ទ័រ 2គ្រឿង និងឈើទាំងអស់ទៅអោយក្រុមហ៊ុនវិញបាត់ ដោយមិនអោយអាជ្ញាធរ ឃុំ ស្រុកបានដឹងឡើយ ពិសេស មន្ទីរបរិស្ថាន ដែលជាអ្នកគ្រប់គ្រងលើដែនសហគមន៌នេះផ្ទាល់តែម្តង តើទង្វើរបស់លោកប្រធានសហគមន៌នេះជាទង្វើខុសច្បាប់ដែររឺទេ? បើខ្លួនជាអ្នកការពារផង បើកដៃអោយក្រុមហ៊ុន កាប់បំផ្លាញព្រៃឈើក្នុងសហគមន៌បែបនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយអន្តាគមន៌ផង បើមិនដូច្នោះទេ ប្រធានសហគមន៌រូបនេះនិងអាងអំណាចខ្លួនជាប្រធានសហគមន៌កាប់បំផ្លាញព្រៃនេះគ្មានសល់ទេ៕ដោយ ផន សយជាតិ