វេហាស៍
សៀមរាប៖ យុវជនម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងរត់លេងបាត់ទាត់នៅកណ្តាលវាលស្រែ ហេតុការនេះ បានកើតឡើងនារសៀលថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង១៦និង១០នាទី ស្ថិតនៅវាលស្រែ ចំនុចក្រុមទី១៦ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប មន្ត្រីនគរបាលបានឲ្យដឹងថា មានករណីរន្ទះបាញ់ចំមនុស្ស ពេលកំពុងរត់លេងបាត់ទាត់ បណ្តាលអោយជនរងគ្រោះស្លាប់ ចំនួន០១នាក់ ឈ្មោះម៉ាត់ ហាត់ដាវី ភេទប្រុសអាយុ១៦ឆ្នាំមុបរបរ ជាសិស្ស ។មន្ត្រីនគរបាលដដែលក៍អំពាវនាវ ដល់ពលរដ្ឋដោយយោងតាមបាតុភូតធម្មជាតិ នាពេលបច្ចុប្បន្ននេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលទាំងអស់ មេត្តាបង្កើនការតាមដាន ការប្រែប្រួលនៃអាកាសធាតុសកល ណែនាំកូនចៅនិងក្មួយ អោយមានការ ប្រុងប្រយត្ន័ខ្ពស់ នាពេលមានភ្លៀងធ្លាក់ម្តងៗជាពិសេសបង្ការកុំអោយរត់លេងកណ្តាលវាលពេលមេឃកំពុងភ្លៀងនិងមារន្ទះងាយរងគ្រោះថ្នាក់ដល់អាយុជីវិត៕