ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង០៨និង៣០នាទីថ្ងៃទី ០៥មិថុនា២០១៦មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយម៉ូតូម៉ាក អ៊ែផល្លេតបុកបុរសអ្នកដើរឆ្លងផ្លូវម្នាក់បណ្ដាលឲ្យបាក់ជើងខ្ទេចម្ខាងរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខរោងចក្រញូវស្តារ ភូមិ១ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុ ។អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញបុរស០៣នាក់បានដើរឆ្លងផ្លូវ ត្រង់ចំណុចកើតហេតុខាងលើ បុរស២នាក់បានដើរផុត សល់ជនរងគ្រោះដើរតាមក្រោយ ភ្លាមៗនោះមានម៉ូតូមួយគ្រឿងខាងលើបើកបរមកដល់កន្លែងកើតហេតុបុកទៅលើជនរងគ្រោះតែម្ដងហើយបានបន្តអូសប្រហែលជាជាង២០ម៉ែត្រទើបអស់ល្បឿន ។ចំណែកជនបង្ករបួសស្រាល ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនិងកន្លែង យកទៅសួរនាំ ៕