ដោយប៊ូស្រា
មណ្ឌលគិរី៖ រថយន្តកាមរីគួថស្វិត ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញៈ2E40-52 បានដឹកឈើប្រណិតប្រភេទឈើធ្នង់ចំនួន១៤ដុំ បម្រុងលោតឆ័ត្រចេញពីក្នុងព្រៃសហគមន៍ស្រុកអូររាំ ឆ្ពោះទៅលក់នៅតាមច្រករបៀងព្រំប្រទល់វៀតណាមជាប់នឹងស្រុកកែវសីមា ត្រូវបានកម្លាំងនគរបាលអន្តរាគមរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ព្រមទាំងមន្ត្រីអភិរក្សវីវសម្រុះសីមា បានស្ទាក់ព័ទ្ធចាប់បង្ក្រាបបាន កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមពូជូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ចំណែកម្ចាស់រថយន្តដែលដឹកឈើប្រណិតខុសច្បាប់ ត្រូវបានរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោល ។បច្ចុប្បន្នវត្ថុតាំងរូមមានរថយន្ត និងឈើប្រណិតចំនួន១៤ដុំ ត្រូវបានកម្លាំងជំនាញចម្រុះប្រគល់មកឲ្យមន្ទីរបរិស្ថានខេត្តរក្សាទុក ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕