ដោយប៊ូស្រា
មណ្ឌលគិរី៖ ព្រះសង្ឃព្រះនាម ដុំ ភិន គង់នៅវត្តធម្មគិរីជ្រៃមាសដាក់ដាំ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានសំណូមពរ និងអំពាវនាវដល់ពុទ្ធបរិស័តជិតឆ្ងាយ មេត្តាចូលរួមចាប់មគ្គផលជាបច្ច័យទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយបច្ចុប្បន្ននេះវត្តធម្មគិរីជ្រៃមាសដាក់ដាំកំពុងខ្វះខាតបច្ច័យ ក្នុងការសាងសង់ព្រវិហារ ព្រមទាំងសាលាឆាន់បន្ត។ព្រះសង្ឃ ដុំ ភិន បានមានសង្ឃដិកាឲ្យដឹងថា ព្រះវិហារធម្មគិរីជ្រៃមាស បានសាងសង់តាំងពីឆ្នាំ២០១៣ ដែលមានទំហំបណ្តោយចំនួន១២ម៉ែត្រ ទទឹងចំនួន៧ម៉ែត្រ ហើយមកដល់បច្ចុប្បន្នេនះ ព្រះវិហារមិនទាន់សាងសង់រួចរាល់នោះទេ ដោយសារខ្វះបច្ច័យ ពេលថ្មីៗនេះ ដោយមានពុទ្ធបរិស័ទចូលចាប់មគ្គផលជាបច្ច័យ កាលពីដូវបុណ្យភ្ជុំក្នុងឆ្នាំ២០១៥ ក៏បានសាងសង់បន្ថែមនៅសាលាឆាន់ដែលមានទំហំបណ្តោយចំនួន២៨ម៉ែត្រ ទទឹងចំនួន១៨ ម៉ែត្រ ប៉ុន្តែទើបតែសាងសង់បាន២០ភាគរយក៏អស់បច្ច័យទៅ ដូច្នេះហើយសូមសំណូមពរ និងអំពាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងស្រុក និងក្រៅស្រុកមេត្តាជួយចូលរួមជាបច្ច័យ និងសំភារៈ ដើម្បីឲ្យព្រះវិហារ និងសាលាឆាន់បានសាងសង់រួចរាល់ជាស្ថាពរ ។ព្រះសង្ឃដុំ ភិន បានមានសង្ឃដីកាបន្តទៀតថា វត្តធម្មគិរីជ្រៃមាសដាក់ដាំ មានចម្ងាយពីទីរួមខេត្តចំនួន២៩គីឡូមែត្រ ពេលដែលមានធីពីបុណ្យម្តងៗ មិនសូវប្រមូលបានបច្ច័យច្រើននោះទេ ដោយសារពុទ្ធបរិស័ទនៅទីនោះច្រើនតែជាបងប្អូនជនជាតិដើមភាគតិច ពុំសូវមានជីវភាពធូរធា អញ្ចឹងហើយពុំមានបច្ច័យចូលរួមកសាងច្រើនដូចវត្តផ្សេងៗ។សូមបញ្ជាក់ថា បើមានពុទ្ធបរិស័ទចង់ចូលរួមចាប់មគ្គផលជាបច្ច័យសូមទំនាក់ទំនងព្រះសង្ឃ ដុំ ភិន តាមរយះលេខទូរស័ព្ទ០៨៨៧៨៥៧៨១៨ ៕