ប្រជាពលរដ្ឋ​កំពុង​បោះទីតាំង​ទប់ស្កាត់​និង​តវ៉ា ចំពោះ​ក្រុមហ៊ុន​ចិន​បន្ទាប់ពី​អាជា្ញធរ​ខេត្ត​មិន​ចុះទៅ​ដោះស្រាយ​តាម​សន្យា​

0

ឧត្តរមានជ័យ៖ នៅវេលាម៉ោង៩និង០០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋនៅភូមិស្រះកែវ ឃុំពង្ររ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងបន្តប្រមូលផ្តុំគ្នាទប់ស្កាត់និងតវ៉ា ផ្អាកសកម្មភាពការងារក្រុមហ៊ុនអីណូហាយត្រូ(ចិន)មានការដ្ឋាន នៅភ្នំអាតោ ដើម្បីសំអោយIMG_3371ភាគីក្រុមហ៊ុននឹងអាជា្ញធរដោះស្រាយសំណងផលប៉ះពាល់ដល់ពួកគាត់សិនទើបអនុញ្ញាតិអោយធ្វើសកម្មភាពបន្តទៀត។អស់រយះពេល២ថ្ងៃហើយគឺថ្ងៃទី៥និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខាងលើបាននាំគ្នាបោះតង់ដេកមិនរំសាយទៅលំនៅឋានវិញទេ ប្រសិនបើអាជា្ញធរខេត្តឧត្តរមានជ័យនិងក្រុមហ៊ុនមិនចេញមុខមកដោះស្រាយជូនពួកគាត់អោយបានច្បាស់លាស់ ហើយពួកគាត់នៅតែបន្តរងចាំឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនរហូត។ប្រជាពលរដ្ឋខាងលើបន្តថា អាជា្ញធរខេត្តឧត្តរមានជ័យ បានសន្យាជាមួយពួកគាត់រួចម្តងហើយថា មកដោះស្រាយអោយពួកគាត់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ តែរហូតមកដល់ពេលនេះមិនមានអាជា្ញធរឬតំណាងក្រុមហ៊ុនចេញមកដោះស្រាយនោះទេ ដរាបណាមិនចេញមកដោះស្រាយពួកគាត់ក៏មិនរំសាយនោះដែរ៕IMG_3370 IMG_3279 IMG_3286