លោក​នុត ស៊ី​ណាត ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ថ្មី​ជំនួស​ប្រធាន​មន្ទី​ចាស់​ដែល​ត្រូវ​ចូល​និ​វ​ត្តិ​

0

តាកែវ ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរសុខាភិបាលខេត្តតាកែវមានរៀបចំប្រារព្ធពិធីផ្ទេរតំណែងប្រធានមន្ទីរសុខាភិបាលចាស់ដែលត្រូវចូលនិវត្តិក្រោមអធិបតីភាពលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងឱកាសប្រកាសតែងតាំងប្រធានមន្ទីរថ្មីFB_IMG_1465188205746នោះ លោកនុត ស៊ីណាត ដែលជាអតិតអនុប្រធានមន្ទីសុខាភិបាលខេត្ត ត្រូវបានតែងតាំងឡើងជាប្រធានមន្ទីរថ្មីជំនួសលោក ហែម សារ៉េត ដែលលោកត្រូវចូលនិវត្តិ។ ថ្លែងនៅក្នុងឱកាសទទួលភារៈកិច្ចថ្មីនោះដែរ លោកនុត ស៊ីណាត បានប្តេជ្ញាចិត្តនៅចំពោះមុខលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងអង្គពិធីទាំងមូលថា លោកនិងខិតខំបំពេញភារៈកិច្ចឲ្យអស់ពីកម្លាំងកាយចិត្ត គោរពក្រមសីលធម៌វិជ្ជាជីវៈដើម្បីដឹកនាំមន្ទីសុខាភិបាលខេត្តឲ្យមានភាពរីកចម្រើនបន្តពីលោកប្រធានមន្ទីចាស់ដែលត្រូវចូលនិវត្តិ។ ជាចុងបញ្ចប់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្តាំផ្ញើទៅប្រធានមន្ទីរថ្មីត្រូវខិតខំបំពេញតួនាទីឲ្យបានល្អ ដឹកនាំមន្ត្រីក្រោមឱវាទត្រូវបំពេញភារៈកិច្ចប្រកកដោយក្រមសីលធម៌វិជ្ជាជីវៈដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានល្អ៕FB_IMG_1465188188781 FB_IMG_1465188195667 FB_IMG_1465188214613(វីរៈ)