ប្រជាព​រដ្ឋ​នៅតែ​បន្ត​ជីក​រក​វត្ថុ​មានតម្លៃ​ទោះបី​ខាង​ក្រសួង​បាន​ចុះមក​ហាមឃាត់​

0

តាកែវ ៖ ប្រជាជនជាច្រើននាំគ្នាផ្អើលសម្រុកទៅជីករកមាសនៅតាមវាលស្រែនៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោយពីល្បីថា ក្មេងៗឃ្វាលគោ រើសបានមាសបុរាណជាង១ខាំកន្លះមក។FB_IMG_1465121085674តាមសម្តីពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះមានក្មេងៗទៅឃ្វាលគោដូចសព្វមួយដង ហើយបានប្រលែងគ្នា រួចក៏ប៉ះចំកូនក្រឡតូចមួយ នៅកៀនភ្លឺស្រែ ស្ថិតនៅចំណុចវាលស្រែខាងត្បូង ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី និងមានមាសខ្ទាតចេញមកខាងក្រៅ រើសបានជាបន្ដបន្ទាប់ ។
ប្រភពពីប្រជាពលរដ្ឋដដែលបានបន្ដទៀតថា ក្រោយពីមានការល្បីថា មានមាសផុសឡើងជាក់ស្ដែងបែបនេះ ក៏ស្រាប់តែប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី នាំគ្នាសម្រុកឥតឈប់មកជីកដីរាវរកមាសតៗគ្នា រហូតមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ទើបមានក្រុមការងារស្រុក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះមកណែនាំ និងហាមឃាត់ប្រជាពលរដ្ឋកុំឲ្យនាំគ្នាមកជីកដីរកមាសនៅចំណុចនេះតទៅទៀត។
បើយោងតាមប្រជាពលរដ្ឋបានបន្ដទៀតថា ស្រុកអង្គរបូរីជាទឹកដីនៃទីក្រុងដំបូងគេបង្អស់ របស់ប្រទេសកម្ពុជា ហើយជាទីក្រុងរបស់ស្ដេចគង់នៅដែលហ៊ុំព័ទ្ធទៅដោយកំពែងជុំវិញ និងមានសម្បត្តិមានតម្លៃរាប់រយជំពូក ដូច្នេះហើយបានជារើយៗប្រជាពលរដ្ឋ តែងតែរើសបានមាស ឬវត្ថុបុរាណប្លែកៗ មានដូចជាសម្ភារៈប្រើប្រាស់របស់ស្ដេចកាលពីសម័យមុន ។
ជុំវិញករណីខាងលើ លោក ជា សម្បត្តិ ប្រធានការិយាល័យវប្បធម៌និងវចិត្រសិល្បៈស្រុកអង្គរបូរី បានថ្លែងទទួលស្គាល់ថា ពិតជាមានការភ្ញាក់ផ្អើលពលរដ្ឋនាំគ្នាទៅជីករកមាសពិតមែន ព្រោះតែមានក្មេងឃ្វាលគោប្រលែងគ្នា ហើយរើសបានមាសក៏ល្បីតៗគ្នាតែម្ដងទៅ ។
លោកជា សម្បត្តិ បានបន្ដទៀតថា បច្ចុប្បន្ននេះខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះអប់រំ និងណែនាំដាច់ខាតមិនឲ្យពលរដ្ឋលើកគ្នាមកជីកដីយកមាសនៅតំបន់នេះតទៅទៀតទេ ។ ចំណែកប្រជាពលរដ្ឋនៅតំបន់ខាងលើ គឺនៅតែបន្ដសកម្មភាពជីកដីរកមាសដដែល ព្រោះពួកគេអះអាងថា ជាទង្វើស្របច្បាប់ មិនបានប្រព្រឹត្តអ្វីផ្ទុយពីច្បាប់នោះទេ បើពួកគេមានវាសនាជីកបានមាសមែននោះ ពួកគេនឹងធ្វើជាអ្នកមាន ហើយការជីករកមាសរបស់ពួកគាត់ គឺមិនមានផលប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិបុគ្គលឯកជនណាទេ៕FB_IMG_1465121092270 FB_IMG_1465121098814 FB_IMG_1465121074937 (វីរៈ)