រថយន្ត​ដឹក​ដែក ចុះ​ចំណោត​អន្ទង់អាំង ដាក់​លេខ​មិន​ចូល ក្រឡាប់​ផ្ងា​ជើង ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​៧​នាក់​

0

ដោយអ៊ួង វឹង

ខេត្តកោះកុង៖ នៅវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី៥ មិថុនា ម្សិលមិញ មានករណីគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅចំណុចចំណោតអន្ទង់អាំង លើផ្លូវជាតិលេខ៤៨ ក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បណ្តាលឲ្យមនុស្ស២នាក់ បានស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់photo_2016-06-06_19-59-46ស្រាល។លោក សុខ ផន អធិការនគរបាលស្រុកបុទុមសាគរ បានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះ គឺម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2052 ប្រភេទកង់៦ ជិះ៩នាក់ ដឹកឆាកតន្ត្រីពីភ្នំពេញឆ្ពោះមកកាន់ទីរួមខេត្តកោះកុង ដើម្បីប្រគុំតន្ត្រីក្រុមហ៊ុនស្រាបៀរហ្គែនស៍ប៊ើក។នេះបើតាមតំណាងសាខាដេប៉ូចែកចាយស្រាបៀរហ្គែនស៍ប៊ើក ប្រចាំខេត្តកោះកុង បានប្រាប់ថា រថយន្តនេះ គឺដឹកឆាកតន្ត្រី មកខេត្តកោះកុង ដើម្បីរៀបចំតម្លើងឆាកប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរហ្គែនស៍ប៊ើក ដែលគ្រោងប្រគុំ នៅថ្ងៃទី៧ មិថុនា ខាងមុខនេះ។ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះអន្តរាគមន៍ភ្លាមៗ និងបានបញ្ជូនអ្នករងរបួស ទៅមន្ទីរពេទ្យ។ ចំណែកជនរងគ្រោះដែលស្លាប់ បានយកសពទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕photo_2016-06-06_20-00-09 photo_2016-06-06_19-59-52 photo_2016-06-06_20-00-03 photo_2016-06-06_19-59-49 photo_2016-06-06_19-59-58 photo_2016-06-06_19-59-46 photo_2016-06-06_20-00-01