បច្ច័យ ជាង​៦០​លាន​រៀ និង ជាង ១៥០០០​ដុល្លា ដែល​ប្រមូលបាន ពី​បុណ្យផ្កា​សាមគ្គី​មួយ នៅ​វត្ត​ខ្ពប នឹងត្រូវ យកទៅ​កសាង​ព្រះវិហារ ថ្មី ស្ថិតនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប​ស្រុក​ស្អាង​ខេត្តកណ្តាល​

0

ខេត្តកណ្តាល៖ ដោយមានសទ្ធាជ្រះថ្លា នឹងកុសល្យផលបុណ្យ ចំពោះអានិសង្ឃ ដែលបានមកពីការធ្វើបុណ្យផ្កាសាមគ្គី ក្នុងវិស័យព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះវត្តខ្ពប បានរៀបចំបុណ្យផ្ការស្មីសាមគ្គីមួយ” ដោយបានជួបជុំគ្នានៅក្នុងវិហារ វត្តលង្កាព្រះកុសុមារាម សង្កាត់បឹងphoto_2016-06-06_20-30-10កេងកង១ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំវក អដ្ឋស័ក្ក ព.ស ២៥៦០ និង ប្រមូលបច្ច័យបាន ជាង៦០លានរៀ និង ជាង ១៥០០០ដុល្លា ។ ពិធីបុណ្យផ្ការស្មីសាមគ្គនេះដែរ គេក៏សង្កេតឃើញមានវត្តមាន របស់លោកជំទាវ ឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច លោកជំទាវ អ្នកឧកញ៉ា ហេង ហៀប ម៉ែនសារុន លោកជំទាវ ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន់ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ់លោកជំទាវស៊ុយ សុផាន និង ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលដទៃទៀតជាច្រើនរូវ ព្រមទាំងពុទ្ធបរិស័ទ ក៏បានអញ្ជើញចូលរួមចាប់យកមគ្គផល កុសល្យបាន សំរាប់ជាតិខាងមុខផងដែរ ។
ទាំងនេះគឺស្តែងឲ្យឃើញពីការរួបរួមសាមគ្គីគ្នា ដើម្បីកសាងនូវសមិទ្ធិផលថ្មីៗ បន្ថែមសំរាប់សង្គមជាតិ តាមរយៈដំបូលសន្តិភាព ប្រជាពុទ្ធបរិស័ទ អាចមានពេលវេលាគ្រប់គ្រាន់ ក្នុងរួមគ្នាដើម្បីសាងនូវភាពសម្បូរសប្បាយ ក្នុងព្រះរាជណាចក្រកម្ពុជា ។
លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ការប្រមូលបច្ច័យ តាមរយៈការមូលមតិគ្នាធ្វើបុណ្យផ្កា សាមគ្គី កសាងអារាមវត្តខ្ពបនេះ គឺជាការរួមចំណែក ជាមួយប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការលើកកំពស់ថែរក្សាព្រះពុទ្ធសាសនាឲ្យកាន់តែថ្កុំថ្កើង ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋកម្ពុជាជាង៩0%ជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។សូមបញ្ជាក់ថា ក្នុងពិធីបុណ្យផ្កាសាមគ្គី នាល្ងាចម្សិលមិញនេះដែរ សទ្ធាជ្រះថ្លាដែលបានមកពី កុសលចិត្តសាង របស់ពុទ្ធបរិស័ទ ។ក្នុងនោះលោកជំទាវម៉ែន សំអនបានចូលសសរ២ដើម ដែលគិតជាថវិកា ចំនួន ២ម៉ឺនដុល្លា បច្ច័យជាង ៦០លានរៀល និង ជាង១៥០០០ដុល្លា ហើយបើតាមព្រះចៅអធិការ វត្តលង្កា បច្ច័យដែលប្រមូលបានពី បុណ្យផ្កាសាមគ្គីនេះ នឹងយកទៅ កសាងព្រះវិហារថ្មី ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពបស្រុកស្អាងខេត្តកណ្តាល ៕photo_2016-06-06_20-30-21 photo_2016-06-06_20-30-15 photo_2016-06-06_20-30-07 photo_2016-06-06_20-30-24 photo_2016-06-06_20-30-13