កំពត ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសាកសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សាសាមគ្គី ក្រុងកំពត ខេត្តកំពត ប្រកបដោយក្តីរីករាយស្និទស្នាលក្រៃលែង បន្ទាប់ពីបញ្ចប់កម្មវិធីបញ្ចុះខណ្ឌសីមានៅវត្តមឿងចារ្យលិខិតារាមមុននឹងសម្តេចតេជោបន្តដំណើរទៅកាន់ខេត្តព្រះសីហនុបន្តទៀត ។