​ជិះ​ម៉ូតូ​ធំ​លឿន ហើយ​ជ្រេ​រថយន្ត​ពីមុខ ត្រូវ​រថយន្តបុក​ពី​ចំហៀង​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​បាក់ជើង​ឆ្វេង​ម្ខាង​

0

ភ្នំពេញ៖យុវជនម្នាក់បានរងរបួសបាក់ជើងឆ្វេងម្ខាង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូធំលឿន ហើយដល់ភ្លើងស្ទុបមិនបន្ថយល្បឿន រួមទាំងទៅជ្រេមុខរថយន្ត ក៏ត្រូវរថយន្តបុកចំពីចំហៀងពេញទំហឹងតែម្ដង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្ទុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
យោងតាមប្រភពព៌ត័មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកភ្នំពេញ2S.4010 បានបើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណះមកដល់ពាក់កណ្ដាលស្ទុប (ជាកន្លែងកើតហេតុ) ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Q.6548 ជិះទិសដៅពីជើងទៅត្បួង បំរុងឆ្លងស្ទុប ហើយបានវ៉ាកាត់ពីមុខរថយន្ត ក៏ត្រូវរថយន្តបុកចំពីចំហៀងពេញទំហឹងនិងអូសជិត១០ម៉ែត្រ រួមទាំងម៉ូតូនៅពីក្រោមផងដែរ ធ្វើឲ្យយុវជនម្ចាស់ម៉ូតូរងរបួសបាក់ជើងឆ្វេងម្ខាងសន្លប់ស្ដួកស្តឹងនៅនិងកន្លែង។photo_2016-07-07_05-49-02 photo_2016-07-07_05-48-58 photo_2016-07-07_05-48-54
ក្រោយពេលកើតហេតុ មានរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ និងមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រងចាំដោះស្រាយគ្នាតាមក្រោយ។ដោយៈជីម ភារ៉ា