កំពត- ៖ នៅរសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០នាទី នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញតាមរថយន្ត ឆ្លងកាត់ខេត្តកំពត ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ (ថ្ងៃទី ០៦ ខែ មិថុនា ឆាំ្ន២០១៦) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។ ក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអធិកាក្រុង-ស្រុកទាំង ០៨ សរុបចំនួន ២០រូប ៕