កំពង់ឆ្នាំង៖ កាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៌ដែលបង្ករឡើងដោយម៉ូតូពីរគ្រឿងបុកគ្នាពេញមួយទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១១៨ -១១៩ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុបុរសម្នាក់ឈ្មោះអៀត មេសា ជិះម៉ូតូ ម៉ាកCBR ពាក់ស្លាកលេខភ្នំពេញ ១BQ-៨១៤៥ ជិះគ្នា៣នាក់ ធ្វើដំណើរពីលិចទៅកើត បើកយ៉ាងលឿននៅពេលមកដល់ចំណុចកើត ក៏មានបុរសម្នាក់ឈ្មោះសួស ឌន ជិះម៉ូតូ សេ១០០កូរ៉េ ពណ៌ក្រហម ធ្វើដំណើរបត់ច្រាស់ទិសគ្នា ក៌ត្រូវម៉ូតូធំម៉ាកCBR បុកបណ្តាលអោយប៉ើងខ្ទាតពេញផ្លូវតែម្តង ។
ក្រោយពេលកើតេហតុជនរងគ្រោះត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ មធ្យោបាយបង្ករទាំងពីរ ត្រូវបានយកមរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតីវិធី ។ ដោយ សុខ គឹមសៀន