​វិនាសកម្ម​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ធំ​​ ​ដីព្រៃ​រាប់រយ​ហិច​តា​ត្រូវបាន​ឈ្មួញ​ឃុបឃិត​គ្នា​រំលោភ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន

0

កំពង់ធំ៖ អាជ្ញាធរនិងខាងជំនាញរដ្ឋបាលជលផលវិញនោះ បែរជាបណ្តែតបណ្តោយមិននាំគ្នាទប់ស្កាត់ពីបញ្ហានេះទៅវិញ ពីព្រោះតែដីនៅតំបន់៣នេះភាគច្រើនជារបស់មន្ត្រីរាជការមួយចំនួន និងពួកឈ្មួញថៅកែធំៗ ក្នុងនោះមន្ត្រីជលផលខ្លះក៏មានដីកម្មសិទ្ធនៅក្នុងតំបន់៣នោះដែរ!ប្រជាពលរដ្ឋនាំគ្នារិគគន់ថា ពួកគាត់ដែលជាពលរដ្ឋក្រីក្រឯណាទៅហានយកគ្រឿងចក្រទៅឈូសឆា យដីព្រៃនៅតំបន់នោះ!បច្ចុប្បន្ននេះដីនៅតំបន់៣ក្នុងភូមិសាស្ត្រខេត្តកំពង់ធំជាច្រើនកន្លែង កំពុងតែរងនូវការរំលោភបំពានទន្ទ្រានយកដីពីសំណាក់ឈ្មួញ និងអ្នកមានអំណាចតាមរយៈនៃការយកឡេះថាជាទង្វើរបស់ប្រជាពលរដ្ឋ!ធាតុពិតប្រជាពលរដ្ឋក្រីក្រលោកខ្លាចណាស់!ហើយក៏គ្មានលទ្ធភាពឯណាយកគ្រឿងចក្រទៅឈូសដែរ!ព្រោះខ្លាចជាប់គុគ ហើយសកម្មភាពឈូសឆាយនេះគេតែងតែលួចឈូសនៅពេលយប់រីឯនៅពេលថ្ងៃ ពួកគ្រឿងចក្រទាំងនោះនាំគ្នាមកធ្វើសកម្មភាពភ្ជួររាស់ដីនៅកន្លែងវាលៗដែលធ្លាប់អាស្រ័យផលធ្វើព្រងើយ ជាក់ស្តែងដីព្រៃតំបន់៣នៅចំនុចខាងកើតកែងចាឡៃ ទីតាំងនេះកាលពី20160603_143732 20160603_170629សម័យខ្មែរក្រហមគេធ្វើជាមន្ទីរពេទ្យ ព្រោះទីនេះមានដើមឈើធំៗដែលជាព្រៃលិចទឹក ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ហើយដីព្រៃចំនុចខាងលិចនិងខាងកើតបឹងស្នែងក្របីស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រាប់រយហិតាត្រូវបានគេដុតបំផ្លាញ រួចយកគ្រឿងចក្រទៅរុញព្រៃទន្ទ្រានយកដោយខុសច្បាប់តែម្តង!ជុំវិញករណីនេះ!លោក ប៉ែន វណ្ណារិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំ នៅរសៀលថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៦នេះប្រាប់ថា!បន្ទាប់ពីទទួលបានព័ត៌មាននេះលោកបម្រុងដឹកនាំកម្លាំងចុះទៅបង្ក្រាបនៅថ្ងៃនេះ តែដោយសារយប់ម៉ិញនេះភ្លៀងខ្លាំង ស្ថានភាពផ្លូវពិបាក ទើបរងចាំចេញដំណើរនៅថ្ងៃស្អែក!ចំណែក ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៦នេះ កោះសន្តិភាពពុំអាចសុំ ការបំភ្លឺពីលោកបាននោះទេ ពីព្រោះទូរស័ព្ទរបស់លោកពុំអាចទំនាក់ទំនងបាន!