កំពង់ធំ៖ តាមរយៈនៃការការស្នើរសុំស្តារប្រឡាយចាស់ពីសំណាក់លោកថៅកែម្ចាស់ដីម្នាក់រស់នៅទីក្រុងភ្នំពេញ ដោយយកប្រជាពលរដ្ឋមកធ្វើជាឡេះ ដើម្បីសុំលិខិតនេះពីអាជ្ញាធរពាក់ព័ន្ធអនុញ្ញាតិឲ្យ!លោក មឿន នឿន រស់នៅឃុំកញ្ជរ ស្រុកឈ្លូង ខេត្តក្រចេះ ជាមេការមើលការខុសត្រូវគ្រឿងចក្រប្រាប់ថា!ដីនេះជារបស់ម្ចាស់ឈ្មោះ ចាប ហេង រស់នៅទីក្រុងភ្នំពេញ សុំស្តារប្រឡាយប្រវែង៣៥៥០ម ស្ថិតក្នុងតំបន់បាក់ដុំ បឹងឈ្មោះ និងតំបន់បឹងកំប៉ោង ក្នុងតំបន់៣ គេឲ្យធ្វើក៏ធ្វើទៅ ពីព្រោះរូបគាត់ជាកម្មករគេដែរ រឿងអីទៀតសួរតា ហេងចុះតាមលេខទូរស័ព្ទ តាហេង ០៧១ ៩៧ ៣០ ២១៧!ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ថា!ពួកគាត់មិនយល់សោះ មិនដឹងថាហេតុអ្វីបានជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់រាប់ទាំងមន្ទីរជំនាញផងដែរអនុញ្ញាតិឲ្យថៅកែដីជីក និងស្តារប្រឡាយជ្រៅៗម្លេះ?ដែលជម្រៅនេះ
ប្រហែលជា៣.០០ម៉ែត្រឯណោះ! ចុះបើជ្រៅៗយ៉ាងនេះប្រសិនណាជាគោ ក្របីរបស់ប្រជាពលរដ្ឋធ្លាក់ចូល
ក្នុងប្រឡាយនេះឬក៏មនុស្សមិនចេះហែលទឹកធ្លាក់ចូលទៅវាមិនស្លាប់ទៅហើយទេ!ហេតុអ្វីបានជាអស់លោកអនុញ្ញាតិឲ្យគេស្តារប្រឡាយហើយ មិននាំគ្នាចុះមកពិនិត្យមើលថា!តើពួកគេស្តារប្រឡាយនេះគោរពទៅតាមលក្ខ័ណនៃការស្នើសុំដែរឬទេ?បើតាមផ្លូវច្បាប់ការស្តារប្រឡាយខ្នាត់តូចគឺមានជម្រៅមិនឲ្យលើសពីជាង១ម៉ែត្រនោះទេ!តែពេលនេះពួកគេជីជម្រៅជិត៣ម៉ែត្រឯណោះ!ហេតុអីក៏គ្មានវិធានការ ឬមួយក៏ជាន់ពែស៊ីសំណែនរបស់លោកថៅកែដី បានជាមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះ!ជុំវិញករណីនេះ លោក ប៉ែន វណ្ណារិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំ ប្រាប់ថា!ការស្តារប្រឡាយនេះមិនមានពាក់ ព័ន្ធជាមួយខាងជលផលទេ បើសិនណាការស្តារប្រឡាយនេះវាជាប់ជាមួយនឹងព្រៃលិចទឹកបាន ពាក់ព័ន្ធជា
មួយខាងលោក ចំណែកករណីនេះនៅលើខាងមន្ទីរជំនាញ! លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ធំ នៅរៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ
២០១៦នេះបានប្រាប់ដោយខ្វះការទទួលខុសត្រូវថា!កន្លងមកគេមកសុំច្បាប់ស្តារប្រលាយតែ នៅពេលដែលមន្ទីរចុះហត្ថលេខាឲ្យហើយ គេយកទៅឲ្យអភិបាលខេត្តសម្រេច គេមិនដែលមកជួបខាងជំនាញវិញទេ ហើយយកច្បាប់នេះទៅជីកកាយតែម្តងទើបខាងលោកមិនបានដឹងពីបញ្ហានេះ តែក្នុងពាក្យ ស្នើសុំស្តារប្រឡាយខាងលើនេះគឺមាត់លើទទឹង១,៥០ម និងជម្រៅ១,២០មប៉ុណ្ណោះ! ណាមួយខាងមន្ទីរក៏គ្មានកម្លាំងនិងចុះទៅពិនិត្យជាក់ស្តែង ពីព្រោះបុគ្គិលតិច តែលោកនិងសុំគោលការនេះទៅលោកអភិបាលខេត្ត។ ចំណែកឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ កោះសន្តិភាព ពុំអាចសុំការបំភ្លឺបានទេជុំវិញបញ្ហាខាងលើនេះ ពីព្រោះទូរស័ព្ទរបស់លោកពុះអាចទាក់ទងបាន។