ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដើរ​ព្យាបាល​ជំងឺ​ចាក់​ថ្នាំ​មនុស្ស​ស្លាប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0

ត្បូងឃ្មុំ៖ បុរសចំណាស់ម្នាក់ដែលជាពេទ្យគ្មានក្របខ័ណ្ឌឬអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ គ្រាដែលជនសង្ស័យបានដើរព្យាបាលជំងឺតាមភូមិ ហើយបានចាក់ថ្នាំបុរសម្នាក់បណ្តោយឲ្យស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះបានកើតphoto_2016-06-07_12-11-58មានឡើងកាលពីវេលាម៉ោង៩និង០៥នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០១៦ ស្ថិតនៅក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាពេទ្យគ្មានអាជ្ញាប័ណ្ណមានឈ្មោះពេជ្រ ញ៉ា ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បានទទួលព្យាបាលជំងឺចាក់ថ្នាំដល់ផ្ទះឲ្យឈ្មោះឯម ថុល ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា គ្រាដែលជនរងគ្រោះមានអាការៈឈឺទ្រូង និងខ្យល់បែកញើស ដែលត្រូវចាក់ថ្នាំ៣ម្ជុល គឺ១-ថ្នាំCompho ចំនួន១អំពូល ចាក់ត្រគាក ២-ថ្នាំBecomphex ចំនួន១អំពូល ចាក់ត្រគាក ៣-ថ្នាំHyorocoritsone និងទឹកលាយ១ដប ចាក់សាច់ដុំស្មា ក្រោយពីចាក់ថ្នាំរួចបានប្រហែលជា៣០នាទីអ្នកជំងឺមិនបានធូរស្រាលទេ គឺមានអាការៈធ្ងន់ធ្ងរជាងមុន ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់គ្លីនិកផ្សេង ប៉ុន្តែមិនទៅដល់គ្លីនិកផង ជនរងគ្រោះក៏ត្រូវបានស្លាប់បាត់បង់ជីវិតតាមផ្លូវតែម្ដង ។ក្រោយពីកើតហេតុសមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនជនសង្ស័យដែលជាពេទ្យប្រចាំភូមិគ្មានអាជ្ញាប័ណ្ណ យកទៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសួរនាំនិងចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕photo_2016-06-07_12-11-55 photo_2016-06-07_12-11-52 photo_2016-06-07_12-11-58