ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ:៖ គ្រួសារក្រីក្រផ្ទុកមេរោគអេដស៍ដែលអគ្គីភ័យ បានលេបត្របាក់លំនៅដ្ឋាន និងទ្រព្យសម្បាត្តិអស់កាលពីពីថ្ងៃទី៤ មិថុនា២០១៦ និងគ្រួសារចាស់ជរាពិការគ្មានទីពឹង១គ្រួសារទៀតរស់ក្នុងភូមិ ព្រៃគប់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណះកម្មការសាខាកាកបាតក្រហមខេត្តនាំយកអំណោយចែកជូនដោយផ្ទាល់នាថ្ងៃទី៦មិថុនា២០១៦។
គ្រួសារក្រីក្រមានផ្ទុកមេរោគអេដស៍មានឈ្មោះ ហ៊ុន ហេង អាយុ ៣៨ ប្រពន្ធកែវ ខ្លិងអាយុ ៤០ កូន៣នាក់ ផ្ទុករោគអេដ៍ ត្រូវបានអគ្គីភ័យឆាបឆេះលំនៅដ្ឋានគ្មានសល់ ដោយសាទុកផ្ទះចោលនាំកូនប្រពន្ធទៅធ្វើពលករទៅព្រឹកមកវិញល្ងាចនៅប្រទេសថៃ។ រីឯគ្រួសារចាស់ជរាពិការគ្មានទីពឹង១គ្រួសារទៀតមានឈ្មោះលោកយាយ យ៉ត ភឿត អាយុ៧២ ឆ្នាំជរាមានជម្ងឺជាប់ខ្លួន លោកតា កន បឿន អាយុ៦៤ ពិការមិនអាចធ្វើការបាន ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណះកម្មការសាខាកាកបាតក្រហមខេត្តបានប្រសាសន៍ ផ្តល់កម្លាំងចិត្តដល់ពលរដ្ឋរងគ្រោះអោយមានសង្ឃឹមនិងខិតខំស្តារជីវភាពនិងកែលម្អលំនៅឋានសម្រាប់ស្នាក់នៅអោយសមរម្យឡើងវិញ ហើយបានផ្តាំផ្ញើអោយបងប្អូនប្រុងប្រយ័ត្ន បង្កទប់ស្កាត់គ្រោះធម្មជាតិ គ្រោះថ្នាក់ទាំងឡាយគ្រប់យ៉ាង។ហើយខិតខំប្រកបរបររកសីុ ធ្វើការដើម្បីលើកម្ពស់ជីវភាព។
លោក លី សារី បន្តថា: សម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុនរា៉នីហ៊ុនសែន រំលឹកដែរថា កាកបាទក្រហមកម្ពុជាតាមនិងនៅជាមួយបងប្អូនមានទុក្ខលំបាកគ្រប់ទីកន្លែង គ្រប់ពេល៕