ធ្វើ​នគរបាល​តាំងពី​ឆ្នាំ​១៩៧៩ ធ្លាប់​ឆ្លងកាត់​សមរភូមិ​ជាមួយ​ខ្មែរក្រហម​ភ្នំ​វល្លិ​រាប់​ភ្លេច​ដោយ​មិន​រួញរា ពេល​ចូល​និវត្ត​ន៏​បាន​ត្រឹម​ដេក​ឈឺ​កំសត់​ម្នាក់ឯង​

0

ដោយ អ៊ួង វឹង

កំពត៖ មិត្តភក្ដិអតីតមន្ត្រីនគរបាលថ្នាក់ប៉ុស្ដិ៏នៅតាមមូលដ្ឋានម្នាក់បានផ្ញើរូបថត៣សន្លឹករួមទាំងប្រវត្តិខ្លះៗនៃមិត្តភក្ដិរបស់ខ្លួនសូមអោយជួយចុះផ្សាយក្រែងបានដឹងដល់ថ្នាក់ដឹកនាំ និងអតីតមេៗរបស់គាត់ចុះទៅសួរសុខទុក្ខឬផ្ដល់ជំនួយឧបត្ថម្ភខ្លះៗក្រែងគ្នាអាចដោះទាល់photo_2016-06-07_12-28-47បានមួយគ្រា ខណៈបច្ចុប្បន្នមន្ត្រីចូលនិវត្តន៏រូបនេះក្រៅពីខ្វះខាតជីវភាពហើយ គឺមានជំងឺប្រចាំកាយ ក្លាយទៅជាមនុស្សបាក់ទឹកចិត្ត ខុសពីមុនដែលគាត់ធ្លាប់តែជាមន្ត្រីនគរបាលនៅមូលដ្ឋានការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជនដ៏អង្គអាចមួយរូប ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាមួយខ្មែរក្រហមភ្នំវល្លិរាប់មិនអស់នោះ។លោកកែវ សារ៉ាន់ ធ្លាប់ធ្វើមន្ត្រីនគរបាលតាំងពីឆ្នាំ១៩៧៩ គាត់ជាកម្លាំងស្នូលនិងខ្លាំងក្នុងការការពារមូលដ្ឋានជាកម្លាំងការពារមិនអាចខ្វះបាន។ក្រោយមកគាត់បានឡើងតូនាទីជាមេបុស្តិ៍ទូកមាសខាងលិច នៃអធិការដ្ឋានស្រុកបន្ទាយមាសរហូតដល់ថ្ងៃចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំនេះតែឥឡូវពេលនេះគាត់ដេកឈឺនៅនឹងផ្ទះជាង១ឆ្នាំមកហើយគ្មានឃើញថ្នាក់ដឹកនាំនគរបាលថ្នាក់ស្រុកឬខេត្តណាមកក្បែរគាត់ឡើយ។ប្រពន្ធរបស់គាត់ធ្លាប់បានទៅអង្វរសុំរកជំនួយពីអធិការដ្ឋានស្រុកបន្ទាយមាសដែរ គេដឹងថាគាត់កំពុងមានទុក្ខអញ្ចឹងដែរ តែគ្មានខាងណាទៅក្បែរឬរាយការណ៍ទៅថ្នាក់លើដើម្បីចុះមកជួយមើលជួយផ្តល់កម្លាំងចិត្តដល់រូបគាត់ឡើយ។គេឆ្ងល់ថាហេតុអ្វីមិត្តធ្លាប់រួមអាវុធមិនព្រមជួយគ្នាផង?ពេលនេះស្រុកសន្តិភាពហើយម្តេចក៏បែរជាបោះបង់មិត្តធ្លាប់តស៊ូជាមួយគ្នាចោលបែបនេះទៅវិញ។រឿងនេះបើបានឮដល់អគ្គស្នងការនគរបាលជាតិឬលោកស្នងការខេត្ត ប្រាកដជាលោកនឹងមិនបោះបង់អតីតមិត្តរួមអាវុធតាំងពីសម័យ៨០ចោលឡើយតែគ្មាននរណាបញ្ជូនព័ត៌មានកំសត់នេះទៅដល់លោកសោះឡើយ៕photo_2016-06-07_12-29-05 photo_2016-06-07_12-28-54