មាស​ជាង​១០​តំឡឹង​ត្រូវ​ក្រុមចោរ​ចូល​បន្លំ​យក​ទាំង​ព្រឹ​នៅ​ផ្សា​វត្ត​អង្គ​មេត្រី​

0

​កំពង់ស្ពឺ​=​ក្រុមចោរ​មួយក្រុម​មាន​គ្នា​ប្រែ​ហល​៧​នាក់​បាន​ចូល​កន្លែង​លក់​មាស​និង​ដូរ​លុយ​ដោយ​ប្រើ​ស្ទីល​ដូរ​លុយ​ទាំង​ព្រឹក​ហើយ​បាន​បញ្ឆោត​ម្ចាស់​រួច​ឲ្យ​ក្មេង​ចូល​យក​កញ្ចប់​ដាក់​មាស​បាន​មាន​មាស​ជាង​តំឡឹង​បាន​ដោយ​សុ​វត្តិភាព​។​ ​ករណីនេះ​បានកើត​ពេលព្រឹក​វេលា​ម៉ោង​០៧​និង​០០​នាទី​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​ព្រៃ​ពង្រ​ឃុំ​រកា​កោះ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​ម្ចាស់​តូប​លក់​មាស​និង​ដូរ​លុយ​ដែលជា​ជនរងគ្រោះ​មានឈ្មោះ​សោ​.​យ៉ា​ត​ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​ ​

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា​នៅ​ព្រឹក​កើតហេតុ​រូបគាត់​បាន​ងើប​មក​បើក​តូប​លក់​ដូច​រាល់ដង​ហើយ​ពេល​គាត់​កំពង់បើក​តូប​ក៏មាន​ឡាន​មួយគ្រឿង​ម៉ាក​ការី​មិន​ស្គាល់​ភិនភាគ​ច្បាស់​បាន​បើក​មក​ឈប់​ហើយ​ចុះ​ដូរ​លុយ​គា​ត់ខ​ណះ​រូបគាត់​(​ជនរងគ្រោះ​)​មិនទាន់​បានរៀបចំ​ដាក់តាំង​មាស​សម្រាប់​លក់​រួចរាល់​ទេ​។​ជនរងគ្រោះ​បន្តថា​ពេល​កំពង់​រៀបចំ​រកលុយ​ដូរ​ក៏មាន​ឡាន​មួយទៀត​ព​ណ៏​ខ្មៅ​មក​ឈប់​ដែរ​ហើយ​គាត់​មិនបាន​ចាប់​អារ​ម្ម​ណ៏​ទេ​គិតតែ​ឈរ​រាប់​លុយ​ឲ្យ​ភ្ញៀវ​ស្រាប់​បាន​មួយ​ក៏មាន​អ្នកជិតខាង​បានមក​ស្រែក​ប្រាប់ថា​មាន​បាត់​អី​ដោយ​គាត់​បានឃើញ​ក្មេងស្រី​ម្នាក់​មាន​កាន់​កញ្ចប់​រត់​ចេញពីផ្ទះ​គាត់​។​ ​ជនរងគ្រោះ​បាន​បញ្ជាក់ថា​ពេលដែល​អ្នកជិតខាង​ប្រាប់​គាត់​បាន​ដើររក​កញ្ចប់​ដាក់​មាស​ក៏បាន​បាត់​មិនឃើញ​ហើយ​បាន​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​ទន្ទឹម​នោះ​ទាំង​ឡាន​ទាំង​ម៉ូតូ​ដែល​មក​ចត​មុខ​តូប​ក៏បាន​បើក​ចេញ​អស់​ដែរ​។​20140524_091927 20140524_091122

​បងស្រី​ដែល​ជាស​ក្សី​មានផ្ទះ​ជាប់​គ្នា​និង​ជា​អ្នកលក់​ថ្នាំពេទ្យ​បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅវេលា​ខាងលើ​រូប​បាន​បើកទ្វារ​លក់ដូរ​ដែរ​ហើយ​បានឃើញ​ឡាន​មួយគ្រឿង​ព​ណ៏​ស​មិន​ស្គាល់​ម៉ាក​បាន​បើក​មក​ឈប់​នៅមុខ​ផ្ទះកើតហេតុ​បន្ទាប់មក​ក៏មាន​ឡាន​មួយគ្រឿង​ទៀត​ព​ណ៏​ខ្មៅ​មក​ឈប់​មួយទៀត​តែ​គាត់​មិនបាន​ចាប់​អារ​ម្ម​ណ៏​ឡើយ​គិតថា​អ្នក​មក​ទិញ​សម្ភា​រះ​។​ ​

សាក្សី​ដដែល​បាន​បន្តថា​ស្រាប់តែ​ប្រហែលជា​៥​នាទី​ក្រោយមក​ក៏​ឃើញ​មាន​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​បានមក​ឈប់​នៅ​ពីក្រោយ​ឡាន​ចំ​ពីមុខ​ផ្ទះ​គាត់​ផ្ទាល់​ហើយ​អ្នកបើក​បាន​ចុះ​ដើរ​សំដៅ​មករក​ទិញ​ថ្នាំពេទ្យ​ក្នុង​បំណង​មើលផ្លូវ​។​ខ​ណះ​ពេល​គាត់​កំពង់​រក​ថ្នាំ​លក់​គាត់​បាន​ក្រឡេក​ភ្នែក​ទៅមុខ​តូប​លក់​របស់​ឈ្មោះ​សោ​.​យ៉ា​ត​ក៏​បានឃើញ​ក្មេងស្រី​ម្នាក់​ដែលមាន​អាយុ​ជា​២០​ឆ្នាំ​បាន​អោប​កញ្ចប់​រត់ចេញ​ពី​តូប​ជនរងគ្រោះ​ដោយ​ឆ្លងផ្លូវ​ទៅ​ចូល​ផ្សា​។​ដោយ​ឃើញបែបនេះ​គាត់​បាន​ស្ទុះ​ទៅប្រាប់​ឈ្មោះ​សោ​.​យ៉ា​ត​ថា​មាន​បាត់​អី​ទេ​គាត់​បានឃើញ​ក្មេងស្រី​រត់ចេញ​ពី​ណឹ​ង​មាន​អោប​កញ្ចប់​ដូច​កញ្ចប់​ដា​ក់​គាត់​។​ ​

ប្រភព​បន្តថា​ក្រោយពី​បានដឹងថា​បាត់​កញ្ចប់​ដាក់​មាស​ងាក​មក​ម៉ូតូ​និង​ឡាន​ក៏បាន​ចេញដំណើរ​បាត់អស់​ដោយ​មិនដឹងថា​ទៅ​ជើង​ឬ​ទៅ​ត្បូង​ឡើយ​ហើយ​បាន​ប្រ​ម៉ាន​ជាង​១៥​នាទី​ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​តាមរក​ជន​ស​ង្ស​យ័​ទាំង​ម៉ូតូ​និង​ឡាន​។​ ​អ្នកលក់​នៅ​ទល់មុខ​តូប​ជនរងគ្រោះ​បាន​និយាយ​ដែរ​ថា​គាត់​បានឃើញ​ឡាន​២​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​មក​ឈប់​ទាំង​ព្រឹក​នៅមុខ​តូប​ជនរងគ្រោះ​តែ​ពួកគាត់​មិនបាន​ចាប់​អារ​ម្ម​ណ៏​ទេ​ម្នាក់ៗ​គិតថា​ជា​ម៉ូយ​ទិញ​លក់​លុះដល់​បាត់​ទើប​ដឹងថា​ក្រុម​នេះ​ជា​បក្ស​ពួកចោរ​សោះ​។​

​សមត្ថកិច្ច​ដែល​ចុះ​ពិ​ត្យ​កន្លែងកើតហេតុ​បាន​និយាយថា​នេះ​ជា​ករណី​ចូល​បន្លំ​យក​មាស​ដោយ​ប្រ​ស្ទីល​ដូរ​លុយ​និង​មាន​គ្នាច្រើន​សម្រាប់​បង្វែងដាន​អ្នកលក់​មាស​ដោយ​ប្រើ​រូបភាព​ឲ្យ​កូនក្មេង​ជា​អ្នក​ចូល​យក​កញ្ចប់​ដាក់​មាស​នៅ​ខាង​ក្រោយខ្នង​ជនរងគ្រោះ​។​ ​

បើតាម​អ្វីដែល​គេ​បានឃើញ​នោះ​រឿងនេះ​សមត្ថកិច្ច​មិនត្រូវ​ចាត់ទុក​រឿងនេះ​ថា​ជា​ករណី​បន្លំ​ឬ​លួច​នោះទេ​ពេលនេះ​ម្ចាស់​មិនទាន់​វា​ជា​ករណី​លួច​តែបើ​ម្ចាស់​ទាន់​ក្រុម​នេះ​និង​ធ្វើ​សកម្មភាព​ប្លន់​និយាយ​រួម​ពួក​ក្រុមចោរ​វា​បាន​ប្រើ​កំលាំង​៧​នាក់​នេះ​បើតាម​ស​ក្សី​ឲ្យ​ដឹង​មាន​យាន​ជំះ​និះ​គ្រប់​ប្រភេទ​ថែមទៀត​។​ ​ក្រោយពី​កើតហេតុ​គេ​បាន​ក្រុម​សមត្ថកិច្ច​ទាំង​ខេត្តកំពង់ស្ពឺ​និង​ខេត្តកណ្តាល​បាន​ពង្រាយ​ឡាន​ស៊ី​រ៉ែ​ន​និង​កងកំលាំង​ជាច្រើន​តាម​ស្វែងរក​ក្រុម​ជន​ស​ង្ស​យ័​គ្រប់​ច្រកល្ហក​តែ​មិនបាន​ជួប​ឡើយ​ហើយ​នៅ​បន្ត​ស្វែងរក​បន្តទៀត​៕​ច្បារមន​