ប្រាប់​មន្ត្រី សិស្ស​និង​ពលរដ្ឋ​នៅ​តំបន់​បំពុលបរិស្ថាន​ធ្ងន់ធ្ងរ​អោយ​យល់​ពី​តម្លៃ​បរិស្ថាន​ស្រស់ថ្លា​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ ពួកមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដីរដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់ទៅថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅទីរួមស្រុកមង្គលបូរីជាទីដែលរងការបំពុលបរិស្ថានដ៏ខ្លាំងក្លាមួយអោយយលដឹងបន្ថែមពីផលphoto_2016-06-07_12-48-09វិបាកចេញពីបរិស្ថានកខ្វក់ ពីការបំពុលបរិស្ថាន។បន្ទាប់ពីបញ្ជូនសារកាលពីព្រឹកថ្ងៃទី៦មិថុនា នៅក្នុងពីធីទវិាបរិស្ថានពីភពលោក មន្ត្រីដឹកនាំកម្លាំងបោសសម្អាតសម្រាមលើដងផ្លូវ សាធារណៈក្បែររបងមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា -ជប៉ុនមង្គលបូរី ,ដងផ្លូវក្នុងទីរួមស្រុក និងតាមបណ្តោយតាមដងស្ទឹងមង្គលបូរីជុំវិផ្សារស្រុកមង្គបូរីជាដើម។.
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថាៈក្នុងកិច្ចគាំពារបរិស្ថានការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយសុខដុមរម្យនាខេត្តសូមអំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិកអប់រំ និស្សិត សិស្សានុសិស្ស និងដៃគូរអភិវឌ្ឍន៍ទិវាបរិស្ថានពិភពលោក ៥មិថុនា ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីបរិស្ថាន ។ដល់មន្ត្រីរាជការ គ្រូបង្រៀន អប់រំ សិស្សានិសិស្ស និងសាធារណៈជន សំដៅលើកកំពស់ គុណភាពបរិស្ថាន ក៏ដូចជា ផ្នត់គំនិតការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
លោកសាប៊ូ ហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបាននិយាយថាៈវត្តមានលោកអ្នកនៅតំបន់បំពុលបរិស្ថានធ្ងន់ធ្ងន់នាប្រជុំជនស្រកមង្គបូរី គឺដើម្បីអនុវត្តន៍កែសោភ័ណភាពចំពោះអនាម័យបរិស្ថាន ការអភិរក្សធនធានធម្មជាតិដើម្បើឆ្លើយតបគោលការណ៍នយោបាយនិងបំផុសចលនា មន្ត្រីរាជការ ព្រមទាំងសិស្សានុសិស្ស ឲ្យបានផូរផង់។
សូមរំលឹកថា ប្រជុំជនស្រុក ពិសេសដងស្ទឺងមង្គលបូរីបានរងការបំពុលបរិស្ថានធ្ងន់ធ្ងរណាស់ពីមនុស្សដោយការចោលសម្រាម។ហើយកាលពីថ្ងៃទី២៧មេសាឆ្នាំ២០១៦កន្លងមក មន្ត្រីថ្នាក់ដឹកនាំខេត្ត សមាជិកសភា និងមហាជនបាននាំគ្នាសម្អាតសម្រាប បរិស្ថាននិងស្តារដងស្ទឺងអោយជ្រៅ ហើយស្អាត៕photo_2016-06-07_12-48-30 photo_2016-06-07_12-48-14 photo_2016-06-07_12-48-22 photo_2016-06-07_12-48-26