នៅទីបំផុតប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានដើរចេញពីខាងក្នុងបន្ទប់អាគារស្នាក់ការកណ្តាលគណបក្ស មកថ្លែងសារនយោបាយ និងរាប់បាត្រ ព្រះសង្ឃ ១២៣ អង្គនៅខាងមុខ និងក្រោមអាគារស្នាក់ការបក្សនៅព្រឹកថ្ងៃអង្គារនេះជាសាធារណៈ។ពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃនេះ គណបក្សសង្គ្រោះជាតិរៀបចំឡើង ដើម្បីបួនសួងឲ្យមានការការពារអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។