គ្រឿងញៀនជិត២.០០០និងជនសង្ស័យម្នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន

0

ខេត្តបន្ទាយមានជ័យ: នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ចំនួន៧នាក់ដឹកនាំដោយលោកវរៈសេនីយ៍ឯក ស ប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារគ្រឿងញៀននិងជួញដូរមនុស្សនិងការពារអនីតិជន បានចុះប្រតិបត្តិការករណីជួញដូរគ្រឿញៀនខុសច្បាប់នៅចំណុចតាមដងផ្លូវ ស្ថិតក្នុងភូមិ ក្តឹបថ្ម ឃុំុគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រ៉ឿងញៀនមេតំហ្វេតាមីុនគ្រាប់ចំនួន១០ថង់ខៀវ ស្មើរនិង ១.៩៩៣គ្រាប់ ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូចំនួន១គ្រឿង ជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់ថាជនសង្ស័យមានឈ្មោះ យួន ចាន់ឌី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាមុនពេលកើតហេតុនោះimageកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានទទួលព៌តមានពីប្រជាពលរដ្ឋថា មានករណីលក់គ្រឿងញៀននៅចំណុចខាងលើ ក្រោយពីបានទទួលព៌តមានហើយកំលាំងអាវុធហត្ថចំនួន៧នាក់ដឹកនាំដោយលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង ចុះទៅបង្ក្រាប់ជនសង្ស័យនេះបាននៅចំណុចកើតហេតុតែម្តង។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា នៅមុខកងរាជអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញឿនទាំងអស់នេះខ្លួនបានសីុឈ្នួលកាន់ឲ្យគេបានចំនួន៣លើករួចមកហើយ ហើយក្នុងមួយលើកៗបានកំរៃប្រាក់ឈ្នួល២.០០០បាត។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា យោងតាមចំលើយសារភាពរបស់ជនសង្ស័យរួចមកកំលាំអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។image