​ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ នៅ​កន្លែង​ផ្សេងគ្នា ក្នុង​ចម្ការ​ដំឡូង​មី

0

​ខេត្ត​ប៉ៃលិន ៖ ក្រុម​ប្រជាពលរដ្ឋ​ដែល​ស៊ីឈ្នួល​ធ្វើ​ស្មៅ​ដំឡូង​មី​ឲ្យ​គេ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ពួកគាត់​ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ នៅ​កន្លែង​ផ្សេងគ្នា កាលពី​វេលា​ម៉ោង​១៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ឆ្នាំ​២០១៤ ស្ថិតនៅ​ចំការ​ដំឡូង​មី​មួយកន្លែង ក្នុងភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ណ៏​បានឱ្យដឹងថា​៖ ថ្ងៃកើតហេតុ​គាត់​បាន​ទៅ​ស៊ីឈ្នួល​ធ្វើ​ស្មៅ​ដំ​ឡួ​ង​មី​ឲ្យ​គេ ហើយក៏​ប្រទះឃើញ​គ្រាប់រំសេវ​ចំនួន​១​គ្រាប់ គឺ​ប្រភេទ​៨២​មី​លី​ម៉ែត្រ ស្ថិតក្នុង​ចំណុចកើតហេតុ​ខាងលើ ពេលនោះ​គាត់​បាន​រាយ​ការ​ណ៏​ប្រាប់​មេភូមិ​សួស្តី ឲ្យ​បាន​ជ្រាប ។

​លោក​អ៊ែ​ម ចំ​រ៉ុង ជា​មេភូមិ​សួស្តី បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖ ក្រោយពី​មាន​សេច​ត្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ លោក​បាន​ចុះទៅ​ពិនិត្យមើល ឃើញ​មាន​គ្រាប់រំសេវ​ប្រភេទ​៨២​មី​លី​ម៉ែត្រ ហើយ​ប្រជាពលរដ្ឋ​នៅ​ខាងកើត​ផ្លួ​វ​ក៏​ប្រទះឃើញ​គ្រាប់​ប្រ​ភ​ទ​B41 មាន​ច្រេះ​នៅ​ជុំវិញ​ក្បាល និង​កន្ទុយ​ផងដែរ ។

តែ​ទោះបីជា​យ៉ាងណា ប្រសិន​ជាមាន​ក្មេង ឬ​អ្នកណាម្នាក់​យកទៅ​ដុត ឬ​ដុំ​នោះ​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​បាន ។ ប្រភព​បន្តទៀតថា​៖ នៅពេល​ឃើញ​មាន​គ្រាប់រំសេវ​ច្រើន​ក្នុង​តំបន់​របស់លោក​កាន់កាប់ ,​លោក​បានធ្វើ​លិខិតស្នើរ​សុំ​ទៅ​អង្ក​ការ​កម្ចាត់មីន​កម្ពុជា (CMAC) ឲ្យ​មកជួយ​ដោះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ប្រជាពលរដ្ឋ របស់លោក​៕ រូបថតសុវណ្ណារិទ្ធ (2) រូបថតសុវណ្ណារិទ្ធ (3)