ដោយ យក្ស ឡោម
ខេត្តរតនគិរី៖ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី ងួន គឿនស្នងការនគរបាលខេត្តរតនគិរីបានដឹកនាំកម្លាំងស្នងការរងចំនួន៨រូបចុះសួរសុខទុក្ខដល់កម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែននៅតំបន់កន្ទុយនាគរវាងខេត្តរតនគិរីនិងវៀតណាមឡាវដែលមានប៉ុស្តិ៍ចំនួន៤ រួមមាន៖ ទី១.ប៉ុស្តិ៍៤០៧ កន្ទុយនាគ ទី២.ប៉ុស្តិ៍៤០៩អូរយើល ទី៣. ប៉ុស្តិ៍៥០១អូរតាបុក ទី៤. ប៉ុស្តិ៍៥០៣ អូរតាយ៉ាត។លោកឧត្តមសេនីយ៍ត្រី ងួន គឿន មានប្រសាសន៍សំណេះសំណាលជាមួយនាយនាយរងនិងពលនគរបាលដែលឈរជើងការបារព្រំដែនតំបន់កន្ទុយនាគនាពេលនេះបានពាំនាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ នេតសាវឿនអគ្គស្នងការនគរបាលជាតិ ព្រមទាំងឯកឧត្តម ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ឯកឧត្តមទាំង២ជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខនិងការរស់នៅរបស់កម្លាំងនគរបាលការពារព្រំដែនក្នុងខេត្តនិងទូរទាំងប្រទេស។លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូ វរៈភាពរបស់នាយនិងពលនគរបាលដែលបានធ្វើពលីកម្មឈរជើងយ៉ាងរឹងមាំក្នុងការការពារ បូរណភាពទឹកដី ជូនជាតិមាតុភូមិប្រជាពលរដ្ឋយើង។ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ងួន គឿនក៏បានផ្តល់សម្ភារៈជាគ្រឿងឧបភោគបរិភោគដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនកន្ទុយនាគរួមមានអង្ករ៤០០គីឡូក្រាម មី១២កេះ ប្រេងឆា៤កេះ ទឹកត្រី៤កេះ ប៊ីចេង២០គីឡូក្រាមទឹកក្រូច១០កេះ និងស្រាបៀរ៤០កេះ។លោកឧត្តមសេនីយ៍ត្រីងួន គឿន បានផ្តាំផ្ញើរដល់កងកម្លាំងការពារព្រំដែនតំបន់កន្ទុយនាគត្រូវសាមគ្គីគ្នាអោយបានល្អ ជាពិសេសត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាងដូចជាកម្ពុជា វៀតណាម ឡាវ រួមគ្នាទប់ស្កាត់បង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ សំដៅធានាឲ្យបានព្រំដែនមានសុខសន្តិភាព និងការអភវិឌ្ឍន៍៕