ដោយ អួង វឹង
កំពត់៖ ព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ កម្លាំងការិយាល័យ អន្តោប្រវេសន៍ ដឹកនាំដោយលោក វរះសេនីយ៍ឯក ពៅ សាមិត្ត ស្នងការរង ទទួលការងារអន្តោប្រវេសន្ត ដំណាងអោយលោកឧត្តមសេនីយ៍ ស្នងការ ម៉ៅ ចន្ទ័ មធុរិទ្ធ សហការណ៍ជាមួយ នាយកដ្ឋានស៊ីបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ក្រោមការសម្របសម្រួល ដោយលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង ខេត្តកំពត និងអធិការរដ្ឋានស្រុកកំពង់ត្រាច។បានចុះត្រួតពិនិត្យ ការដ្ឋានសំណង់ រោងចក្រស្បែកជើងស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រួតពិនិត្យនិងឃាត់ខ្លួនជនបរទេសចំនួន ១០៣ នាក់ស្រី ១៥ នាក់ ក្មេងក្រោមអាយុ ១៨ ឆ្នាំ ០៤ នាក់ មាន ០២ សញ្ជាតិ រួមមាន ៖ ១. ជនជាតិវៀតណាម ចំនួន ៩៣ នាក់ ស្រី ១៥ នាក់២. ជនជាតិចិន ចំនួន ១០ នាក់ តាមការបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អោយបញ្ជូនជនបរទេសខាងលើ ទៅអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍ នីតិវិធីបន្ត៕