ស្ទឹងត្រែង៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ពាក់ពន្ធ័ករណី រំលោភសេពសន្ថវៈទៅលើកុមារីអាយុ០៤ឆ្នាំ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤នៅចំណុចក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ស្ថិតភូមិភ្លុក ឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង។សមត្ថកិច្ចបន្តថា:កុមារីរងគ្រោះមានឈ្មោះ ខ ត ស្រ ក ម្តាយឈ្មោះទិត សារុំ អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរដាំបាយអោយក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២មានស្រុកកំនើតនៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ចំណែកឯជនសង្ស័យឈ្មោះ ហៃ ហុឹម ហៅវណ្ណា ភេទប្រុសអាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករមានស្រុកកំនើតនៅភូមិព្រែកសង្កែ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំព់ចាម។ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តអំពើរចាប់រំលោភទៅលើកុមារីរងគ្រោះនោះពិតប្រាកដ់មែន។បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់៕