កកស្ទះ​ពលក​ចំណាក់ស្រុក​ពេញ​ព្រំដែន​ទា​ហ៊ាន​ថៃ​បន្ត​ពង្រឹង​សន្តិសុខ​ខ្ពស់ជាង​មុន​

0

​ក្រុង​ប៉ោយប៉ែត​៖ ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​គែ​បា​នស​ង្គ​ល់​ឃើញ​មាន​ពលក​ចំណាក់ស្រុក​ជាង​៣០០​អ្នក​ប៉ុណ្ណោះ បាន​កកស្ទះ​ដំណើរ​ចូល​ដី​ថៃ​មិន​រួច ដោយសា​តែ​ទា​ហ៊ាន​ថៃ​រុញច្រាន​អោយមក​ក្រោយ​វិញ ខ​ណះ​ដែល​ស្ថាន​ការ​ទូទៅ​នៅក្នុង​ប្រទេស​ថៃ កំពុង​ជួប​គ្រោះ​វិក​វរ​សព្វថ្ងៃនេះ​។​ ​

សូមបញ្ជាក់​ដែលថា ចាប់ពី​ថ្ងៃទី​២២ មកដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤​នេះ គឺ​សុភាព​ការ​នយោបាយ​ក្នុង​ដី​ថៃ​បាន​ឡើងក​ម្តៅ​ខ្ពស់កប់ពពក ហើយ​បាន​រុញច្រាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​បាងកក វិល​ត្រលប់មក​ស្រុកកំនើត​វិញ ឯ​មួយផ្នែក​ទៀត​នៃ​ពលក​ចំណាក់ស្រុក​ចំនួន​៥០%​ផ្សេងទៀត ដែល​កំពុង​ត្រៀមខ្លួន​ចាកចេញ​ទៅ​ថៃ​តាម​ច្រករបៀង បែ​ជា​ខកខាន​ទៅវិញ​ដោយសា​តែមាន​រដ្ឋប្រហារ​កើតឡើង​នៅ​ចំ​កណ្តាល​នៃ​ប្រទេស​ថៃ​សព្វថ្ងៃនេះ​។​ ​

មានព​លក​ចំណាក់ស្រុក​ជាច្រើន​បាន​បញ្ជាក់ថា សំរាប់​ពួក​គាត​ចូលទៅ​ប្រទេស​ថៃ ហើយ​ទៅកាន់​បណ្តាល​ខេត្ត​ផ្សេង​នោះ គឺ​វា​គ្មាន​បញ្ហា​ចោទឡើង​ទេ ព្រោះ​មាន​មេខ្យល់​នាំ​ផ្លូវ​ច្បាស់​ណាស់ ពលក​ដ៏​ដែល​បន្តទៀតថា ឥឡូវនេះ​ពួកគាត់​មិនអាច​ឈរ​ចាំ​ចេញ​តាម​ច្រករបៀង​បានយូ​ត៏​ទៅទៀត​ទេ គឺ​មានតែ​សំរេច​នាំគ្នា ធ្វើ​ច្បាប់​ចេញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​វិញ គេ​បាន​

បន្តទៀតថា នៅតាម​ច្រក​តំបន់​នៅ​ចំណុច​ស្រុក​ម៉ាឡៃ និង​នៅតាម​តំបន់​ច្រក​បឹង​ត្រ​កូន ស្រុក​ ​ថ្មពួក​នោះ ថ្វីបើ​ថៃ​មិនបាន​បិទ​ច្រក​តំបន់​ក៏ដោយ​តែ​ថៃ​បានកំណត់​ព្រំប្រទល់​ឲ្យ​ដើរ​ត្រឹមតែ​ក្នុង​ទីផ្សារ រឺ​មានកំ​រឹត​កំណត់​ត្រឹមតែ​៣០០​ម តែប៉ុណ្ណោះ បើ​ពលរដ្ឋ​ខ្មែ​មិន​អនុវត្តតាម​គោលដៅ​ណែនាំ​របស់គេ​ទេនោះ គឺ​គេ​ប្រសិទ្ធ​ឃាត់ខ្លួន​ហើយ​។​ ​

លោក​សំ​ជិត ស្នងការ​ង​ទទួល​ទិស​ព្រំដែន បាន​បង្ហើប​ឲ្យ​ដឹងថា កាលពីមុន​យើង​ទប់​ ​ពលក​មិនសូវ​ឈ្នះ​នោះទេ ឥឡូវ​យើង​ទប់​បាន​ប្រកបដោយ​ជោគជ័យ ដោយមាន​ការសហកា​ជាមួយ​ភាគី​ខាង​ថៃ​ទៀត​នោះ លោកស្នងការ​ង​ដ៏​ដែល​បាន​បន្តទៀតថា ខ​ណះ​ពេលនេះ ខាង​ថៃ​បានកំណត់​គោលដៅ​ឲ្យ​ដើរ​ច្បាស់លាស់ ដោ​យមក​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ណា​ម្នាក់​ ​ដើ​រហេតរហូត​ដូច​មុនៗ​ឡើយ ហើយ​សំរាប់​ការត្រួត​ពិ​និ​ត្រ​របស់​ភាគី​ទា​ហ៊ាន​ថៃ នៅតាម​ព្រំដែន សំរាប់​ថ្ងៃទី​២៤​នេះ គឺមាន​ភាព​តានតឹង​ជាង​ខ្លាំង​ជាង​មុន​ដូច​ឆ្នេះ​គួ​តែ​ពលរដ្ឋ​យើង​រួមគ្នា ប្រុង​ប្រ​យ​ត័​ខ្ពស់​ទើប​រក្សា​សុវត្ថិភាព​ផ្ទល់​ខ្លួន​បានល្អ​ប្រសើរ​ទៀតផង ៕​CIMG8179 CIMG8188 CIMG8181