​ក្រុមចោរ​ប្រដាប់អាវុធ​ចំនួន​៤​នាក់ ផ្លោះ​របង​ចូល​ប្លន់​ម្ចាស់​ចំការ​ក្រូច​បានសម្រេច

0

ខេត្តរតនគិរី៖ ចោរមួយក្រុមថែលមានបក្ខពួកចំនួន៤នាក់ប្រដាប់ដោយអាវុធចំនួន២ដើម អាវុធអាការ១ដើម អាវុធខ្លីមិនស្គាល់ម៉ាកចំនួន១ដើមនឹងដែកត្បែងមួយដើម ធ្វើសកម្មភាពផ្លោះរបងចូលដីលំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែងនៅត្រង់ចំណុចអូរទទឹងស្តិតមៅភូមិកាទៀងឃុំល្បាំង១ស្រុកលំផាត់ខេត្តរតនគិរី ប្លន់ទ្រព្យសម្បត្តិបានសម្រេចហើយរត់គេចខ្លួនដោយសុវត្ថិភាព។យោងតាមរបាយការណ៍របស់សមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង៨នឹង៤០នាទីយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៦មានករណីភ្ជង់ប្លន់នឹងផ្ទុះអាវុធបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរហើយបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំ។

ក្រុមចោរប្លន់ប្រដាប់អាវុធដែលមានបក្ខចំនួន៤នាក់បានផ្លោះរបងចូលខាងក្រោយផ្ទះ ធ្វើសកម្មភាពភ្ជង់គំរាមនឹងបាញ់កាំភ្លើងអាកាចំនួន១គ្រាប់រួចពួកវាបានប្រមែប្រមូលយកលុយនឹងគ្រឿងអល័ង្គកាមួយចំនួនរត់គេចខ្លួនតាមផ្លូវក្រោយតែម្តង។
សម្ភារ:ដែលបាត់បង់រួមមាន៖ លុយដុល្លាចំនួន២១១០$ លុយរៀលចំនួន២៤០០០០០.រៀល ខ្សែដៃខ្សែកចិញ្ជៀនមាសចំនួន២ដំឡឹង កងដៃប្លាកទីនចំនួន២ដំឡឹង។photo_2016-07-08_13-52-00 photo_2016-07-08_13-51-56
គ្រួសារជនរងគ្រោះដែលត្រូវចោរប្លន់ក្នុងផ្ទះគឺមានសមាជិកចំនួន៥នាក់ ស្រី៤នាក់ប្រុស១នាក់
១ទីឈ្មោះ ហ៊ វឿត ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរ(ម្តាយធំ)២ទីឈ្មោះ ស៊ុក សារិន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ(ជាក្មួយ)ត្រូវចោរបាញ់ធ្លាយពោះរងរបួសធ្ងន់ធ្ងរដោយសារក្នុងហេតុការនោះជនរងគ្រោះលោតពីលើផ្ទះបម្រុងគេចចេញទៅក្រៅ(មិននៅស្ងៀមតាមចោរគំរាម)រីឯស្រី៣នាក់ទៀតមិនស្គាល់អត្តសញាណ។ជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរធ្វើចំការដាំក្រូចពោធ៍សាត់ នឹងក្រូចឃ្លុង។ល។

លោក ផែន ឌឹណា ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទណ្ឌករិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរបួសធ្ងន់ធ្ងរបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ បច្ចុប្បន្នជនសង្ស័យសមត្តកិច្ចកំពុងដុតដៃដុតជើងស្វែងរកមុខសញ្ញដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕ដោយ៖យក្សឡោម